(ភ្នំពេញ)៖​ លោក ឌិត​ មន្ទី​ ប្រធានតុលាការកំពូល​ បានដឹកនាំប្រតិភូតុលាការកំពូលរបស់កម្ពុជា ចូលរួមក្នុងពិធីបើកសន្និសីទតុលាការ ខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ-វៀតណាម ​នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ដែលពិធីនេះប្រារព្ធធ្វើ​នៅទីក្រុងញ៉ាត្រាង​ ខេត្តខាញ់ហ្វា​ ប្រទេសវៀតណាម​ ហើយនៅតាមបណ្ដោយព្រំដែន​កម្ពុជា​ វៀតណាម​ ឡាវ។ 

កម្ពុជា មានខេត្តចំនួន១២ គឺខេត្តកណ្ដាល​ តាកែវ​ ព្រះសីហនុ​ កំពត​ ស្វាយរៀង​ ព្រៃវែង​ ត្បូងឃ្មុំ​ ក្រចេះ​ ស្ទឹងត្រែង​ រតនគិរី​ មណ្ឌលគិរី​ និងខេត្តព្រះវិហារ​។

កន្លងមកសន្និសីទតុលាការខេត្តជាប់ព្រំដែន កម្ពុជា​ វៀតណម​ ឡាវ​ បានធ្វើចំនួន៣លើរួចហើយ​ ដែលលើកទី១ ធ្វើនៅទីក្រុងញ៉ាត្រាង​ ខេត្តខាញ់ហ្វា​ ប្រទេសវៀតណម​កាលពីឆ្នាំ២០១០ លើកទី២ ធ្វើនៅក្រុង​សៀមរាប​ ខេត្តសៀមរាប​ ប្រទេសកម្ពុជាកាលពីឆ្នាំ២០១២​ និងលើកទី៣ ធ្វើនៅរដ្ឋធានីវៀងច័ន្ទ​ ប្រទេសឡាវ។

ការធ្វើសន្និសីទនេះក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការទប់ស្កាត់​ និងបង្រ្កាបបទល្មើសតាមបណ្ដា​ព្រំដែនជាប់ជាមួយប្រទេសកម្ពុជា​ វៀតណាម​ ឡាវ​ និងការផ្លាសប្ដូរទស្សនៈកិច្ច​ និងបទពិសោធន៍​ការផ្ដល់ពត៌មានឲ្យគ្នាទៅវិញទៅមក​ ការផ្សព្វផ្សាយច្បាប់ដល់ប្រជាជនតាមបន្ទាត់ព្រំដែន៕