(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានរៀបចំពិធីប្រគល់ និងទទួលជំនួយពីរដ្ឋាភិបាលចិន នូវសម្ភារជាង៣០មុខ ដែលក្នុងនោះមានរថយន្តចំនួន ៤៤គ្រឿង ម៉ូតូ២៩គ្រឿង រួមទាំងសម្ភារច្រើនមុខផ្សេងៗទៀត គិតជាទឹកប្រាក់ជិត១២លានដុល្លារ ដើម្បីបម្រើដល់ការងាររៀបចំ ការបោះឆ្នោតនៅកម្ពុជា។

ពិធីប្រគល់និងទទួលនេះ ធ្វើឡើងក្រោមការចូលរួមពី លោក ស៉ិក ប៊ុនហុក ប្រធាន គ.ជ.ប និងលោក ស្យុង ព័រ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ ប្រជាមានិតចិនប្រចាំកម្ពុជា និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបផ្សេងទៀត។

ពិធីប្រគល់និងទទួលនេះ កំពុងរៀបចំំឡើងនៅឃ្លាំង គ.ជ.ប ស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕

ខាងក្រោមនេះ ជាបញ្ជីរាយនាមសម្ភារ ដែលរដ្ឋាភិបាលចិន ប្រគល់ជូន គ.ជ.ប៖