(ភ្នំពេញ)៖ ដើម្បីចូលរួមរីករាយ បុណ្យណូអ៊ែល និងចូលឆ្នាំសកលខាងមុខ ក្រុមហ៊ុន ខេ (ខេមបូឌា) នឹងបន្តរៀបចំកម្មវិធីតាំងបង្ហាញរថយន្ដ ISUZU Blue Power​ នៅផ្សារទំនើបTK ចំនួន២ថ្ងៃ គឺនៅថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ចាប់ពីម៉ោង៩៖០០ព្រឹក ដល់ម៉ោង៩៖០០យប់។​

ក្នុងកំឡុងពេលតាំងបង្ហាញនេះ ISUZU ក៏មានផ្តល់ជូននូវវត្ថុ អនុស្សាវរីយ៍សម្រាប់ អតិថិជនដែលបានចូលមើល និងសាកសួរព័ត៌មានពីរថយន្ត ISUZU D-MAX Blue Power និង ISUZU MU-X Blue Power ស៊េរីថ្មី ម៉ូដែល ២០១៧។

នៅក្នុងឱកាសដ៏រីករាយនេះផងដែរ ក្រុមហ៊ុនក៏បាន បង្កើតនូវកម្មវិធីផ្តល់ជូន ដ៏អស្ចារ្យដែលមិនធ្លាប់មានដល់អតិថិជនរបស់ខ្លួន សម្រាប់ការទិញរថយន្ត​ ISUZU ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ សម្រាប់ការទិញរថយន្ត ISUZU D-MAX Blue Power និង ISUZU mu-X Blue Power ស៊េរីថ្មី ម៉ូដែល ២០១៧ ​អតិថិជននឹងទទួលបាន ការផ្តល់ជូនយ៉ាងពិសេសដូចជា៖

* ប័ណ្ណបញ្ចុះតំលៃដែលមានទឹកប្រាក់ចំនួន ៨៨៨ដុល្លា ។
* ការធានាជូនពីរោងចក្រផ្ទាល់រយៈពេល ០៣ឆ្នាំ ឬ ១០០,០០០គីឡូម៉ែត្រ។
* ទទួលបានការត្រួតពិនិត្យពីឥរិយាបទនៃការបើកបរតាមរយ:បច្ចេកវិទ្យា ISUZU INSIGHT ដ៏ទំនើប ឈានមុខគេ។

ចំណែកការទិញរថយន្ត ISUZU mu-X ម៉ូដែល ២០១៦ អតិថិជននឹងទទួលបាន ការផ្តល់ជូនយ៉ាងអស្ចារ្យ សរុបជាទឹកប្រាក់រហូតដល់ទៅ ៤,៦00ដុល្លា ។​ ការផ្តល់ជូននេះមានដូចជា៖

* ការបញ្ចុះតំលៃជាសាច់ប្រាក់ ២,២០០ដុល្លា។
* ប័ណ្ណប្រេងម៉ាស៊ូតតេលា ៧៧៧លីត្រ។
* ប័ណ្ណធានារ៉ាប់រង រយ:ពេល០២ឆ្នាំ ពីក្រុមហ៊ុនធានារ៉ាប់រង FORTE ដែលជាក្រុមហ៊ុន ធានារ៉ាប់រងដ៏ធំមួយនៅប្រទេសកម្ពុជា។​
* ការធានាជូនពីរោងចក្រផ្ទាល់រយៈពេល ០៣ឆ្នាំ ឬ ១០០,០០០គីឡូម៉ែត្រ ។​

គួរបញ្ជាក់ផងដែរថាក្នុង ឱកាសតាំងបង្ហាញនេះ អតិថិជនក៏អាចមានឱកាសឈ្នះរង្វាន់ សំបុត្រមើលកុនម្នាក់ ២សន្លឹក ឬ POWER BANK 10400mAh ចំនួនមួយ ដោយគ្រាន់តែចុច LIKE លើគេហទំព័រ FACEBOOK របស់ ISUZU ។

សូមប្រញាប់រួសរាន់ឡើងចំនួនមានកំណត់ ។ ព័ត៌មានលំអិត សូមទំនាក់ទំនងមកកាន់ទូរស័ព្ទ ០២៣ ៩៥០ ០៨៤ / ០៧៧ ៦៦៨ ៨៩៩  ឬមកទស្សនា​ផ្ទាល់នៅ​ អាគារតាំងបង្ហាញដែលមាន ទីតាំងនៅទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕​