(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦នេះ «ពិធីបុណ្យសមុទ្រ» ដែលជាព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំ ប្រចាំឆ្នាំក្នុងប្រទេសកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៤-២៥ ខែធ្នូ ឆ្នាំ២០១៦ បានចាប់ផ្ដើមបើកទំព័រហើយ នៅឆ្នេរឯករាជ្យនៃខេត្តព្រះសីហនុ ក្រោមប្រធានបទ «ទីក្រុងបៃតង ឆ្នេរស្អាត សមុទ្រខៀវស្រងាត់» អមជាមួយកម្មវិធីសំខាន់មួយចំនួនផងដែរ។

ព្រឹត្តិការណ៍បុណ្យសមុទ្រនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចនឹងអញ្ជើញសម្ពោធជាផ្លូវការនៅវេលាម៉ោង១៧៖០០នាទីថ្ងៃទី២៤-២៥ ខែធ្នូ ឆ្នាំ២០១៦។

ខាងក្រោមនេះជាតារាងកម្មវិធីសំខាន់នៅក្នុងព្រឹត្តិការណ៍បុណ្យសមុទ្ររយៈពេល៣ថ្ងៃ៖