(ឧត្តរមានជ័យ)៖ បុរសម្នាក់មានប្រពន្ធកូន២នាក់ល្មោភកាម បានលួចឆ្មក់ចាប់រំលោភសេពសន្ថវៈ លើកុមារីអាយុ១៣ឆ្នាំមិនបានសម្រេច ជាប់ខ្មោះកម្លាំងនគរបាល ខេត្តឧត្តរមានជ័យ បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់ នារសៀលថ្ងៃទី២២ ខែធ្នូនេះ។

 លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនារសៀលថ្ងៃទី២២ ខែធ្នូ នេះថា ជនសង្ស័យត្រូវបាន កម្លាំងសមត្ថកិច្ច យើងឃាត់ខ្លួនមានឈ្មោះ ពេជ្រ ភាន់ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅ ភូមិចារថ្មី ឃុំលំទង ស្រុកអន្លង់វែង ចំណែកកុមារីរងគ្រោះឈ្មោះ ឈ ម អាយុ១៣ឆ្នាំ ត្រូវបានជនសង្ស័យប្រព្រឹត្តរំលោភ សេពសន្ថវៈមិនបានសម្រេច នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦កន្លងមកនេះ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងសាងសំណុំរឿងជនសង្ស័យខាងលើ បញ្ជូនទៅកាន់សាលាដំបូងចាត់ការ តាមនិតិវិធីច្បាប់៕