(ព្រៃវែង)៖ ទីស្នាក់គណបក្សប្រជាជនកម្ពុជា CPP នៅឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ត្រូវបានជួសជុល និងកែលំអរថ្មី ហើយត្រូវបានរៀបចំពិធីសូត្រមន្ត និងប្រោះព្រហ្ម នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦នេះ។

ពិធីសាសនាមួយនេះត្រូវបានធ្វើឡើង ក្រោមវត្តមាន លោក អីុ សុខឃី ប្រធានក្រុមការងារចុះជួយឃុំពានរោង តំណាងលោក នេត សាវឿន ប្រធានក្រុមការងារចុះ ជួយស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច ព្រមទាំងមានការចូលរួម ក្រុមការងារនិងប្រជាពលរដ្ឋ ប្រមាណ២០០នាក់និងព្រះសង្ឃចំនួន០៥អង្គផងដែរ។

បន្ទាប់មកលោក អីុ សុខឃី បានបន្តទៅពិនិត្យមើលការសាងសង់អាគារសិក្សា០១ខ្នង មាន០៦បន្ទប់ នៅអនុវិទ្យាល័យជ័យឧត្តម នៅភូមិត្បែង ឃុំពានរោង ដែលជាអំណោយសម្តេចក្រឡាហោម ស ខេង តាមរយះលោក នេត សាវឿន។

ជាមួយគ្នានេះ លោក អីុ សុខឃី ក៏បានជំរុញឲ្យថ្នាក់ដឹកនាំមូលដ្ឋាន បង្កើនសកម្មភាពចុះ​ជួយប្រជាពលរដ្ឋកាន់​តែខ្លាំងឡើង។