(ស្វាយរៀង)៖ លោក សៅ សុខា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណៈ​កម្មាធិការកណ្តាល​គណបក្សប្រជាជន​កម្ពុជាចុះជួយខេត្ត​ស្វាយរៀង ប្រធានក្រុមការងារចុះជួយស្រុករមាសហែក នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ បានអញ្ជើញ​ប្រារព្ធពិធីសន្និបាតបូកសរុប​លទ្ធផលនៃការអនុវត្ត​កម្មវិធី​នយោបាយរបស់គណបក្សឃុំម្រាម អាណត្តិទី៣ ឆ្នាំ២០១២_២០១៧ និងកំណត់គោលនយោបាយសម្រាប់អភិវឌ្ឍន៍ឃុំពីឆ្នាំ២០១៧_២០២២។

នៅក្នុងពិធីនេះ ក៏មានការចូលរួមពីសំណាក់ លោក លោកស្រី អ្នកនាងកញ្ញា សមាជិក សមាជិកា ថ្នាក់កណ្តាល ថ្នាក់ខេត្ត ចុះជួយស្រុក ឃុំ ភូមិ ក្រុមការងារថ្នាក់ស្រុក​ចុះជួយឃុំ ភូមិ ព្រមទាំងសមាជិក សមាជិកា ចំនួនប្រមាណ១៥៨២នាក់ បានអញ្ជើញចូលរួមផងដែរ។