(ភ្នំពេញ)៖ ស្រាបៀរកម្ពុជាគ្រោងរៀបចំការប្រគំតន្ត្រីធំនៅឆ្នេរឯករាជ្យ ចាប់ពីម៉ោង៦៖៣០ល្ងាច ដល់ម៉ោង១១៖០០យប់ នៅថ្ងៃទី៣នៃពិធីបុណ្យសមុទ្រ ដែលប្រារព្ធធ្វើ​ឡើង​ក្នុងខេត្តព្រះសីហនុ។

ការប្រគំតន្រ្តីនេះ នឹងមានការចូលរួមសម្តែងដោយតារាចម្រៀងល្បីៗ ដែលរួមមាន លោក នីកូ, លោកវ៉ាន់ ផល្លី, កញ្ញាឈិន រតនៈ, និងតារាចម្រៀងជាច្រើនដួងទៀត។
ក្រៅពីនេះ លើឆាកតន្ត្រីស្រាបៀរកម្ពុជាក៏មាន​ការសម្តែងរបាំប្រពៃណី​របស់ប្រទេសថៃ ឡាវ វៀតណាម ឥណ្ឌា និងចិន។ ការសម្តែងពិសេសនេះ ត្រូវបានរៀបចំឡើង​ដោយក្រសួង​ទេសចរណ៍ និងស្រាបៀរកម្ពុជា ដើម្បីបង្ហាញពីចំណង​មិត្តភាពរវាងប្រទេសទាំងនោះ និងប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ នៅជិតឆាកតន្ត្រី​ធំរបស់ស្រាបៀរកម្ពុជា ក៏មានស្តង់ដាក់លក់ស្រាបៀរកម្ពុជាក្នុង Promotion ពិសេស និងមានតុបាល់ប៊ីស ម្រាប់ភ្ញៀវទេសចរណ៍​លេងកម្សាន្ត និងមានឱកាសឈ្នះរង្វាន់​អនុស្សាវរីយពីស្រាបៀរកម្ពុជាផងដែរ។

គួបញ្ជាក់ផងដែរថា ស្រាបៀរកម្ពុជាជាអ្នកឧបត្ថម្ភធំក្នុងការរៀបចំពីធីបុណ្យសមុទ្រនេះ៕