(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារចុះជួយឃុំជាខ្លាង-ឃុំគោកគង់កើត រួមជាមួយសហការី បានចុះធ្វើសកម្មភាព នៅក្នុងឃុំទាំងពីររួមមាន៖

១៖ ឃុំជាខ្លាងស្រុកស្វាយ អន្ទរ ខេត្តព្រៃវែង (ពេលព្រឹកនាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦) លោក ចាន់ វ៉ាន់ធឿន បានរៀបចំពិធីបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា របស់ឃុំជាខ្លាងចំនួន៤២៥នាក់ ស្រី២១០នាក់ ក្នុងនោះបានឧបត្ថម្ភសំភារះ និងថវិកាកំដរ ដៃជូនសមាជិក-សមាជិការួមមាន, នំបុ័ង១ដើម, មី២កញ្ចប់, ប៊ីចេងកន្លះគីឡូ, ប្រេងកូឡានិងអាវ-មួកគណបក្ស។

បន្ទាប់មក លោកប្រធានបានចែកប្រាក់ចិញ្ចឹមចលនាជូនបង- ប្អូនសកម្មជន ដោយបានចុះដល់ខ្នងផ្ទះ ចែកមូលនិធិមនុស្សធម៌សម្តេចក្រឡាហោម ស ខេង ជូនស្រ្តីឆ្លងទន្លេចំនួន៖ ១៤នាក់ និងគ្រួសារសព០៥នាក់ ហើយបន្ថែមពីលើមូលនិធិនេះ លោកបាននាំយកនូវអំណោយរបស់លោក នេត សាវឿន និងលោកស្រី រួមមានថវិកា និងសម្ភារៈដូចជា៖ កន្សែង, ប៊ីចេង, ប្រេងកូឡា, ប្រេងការពារសត្វល្អិតខាំ។ បន្ទាប់មកទៀតក៏បានចុះជួបសំណេះសំណាល និងឧបត្តម្ភជូនប្រជាពលរដ្ឋតាមបណ្តាភូមិ ព្រមទាំងបានឧបត្ថម្ភ Speaker សម្រាប់ប្រើប្រាស់០១គ្រឿងដល់គណបក្សឃុំជាខ្លាង។

២៖ ឃុំគោកគង់កើតស្រុក កញ្ជ្រៀច ខេត្តព្រៃវែង (ពេលរសៀលនាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦) លោក ចាន់ វ៉ាន់ធឿន បានចុះតាមខ្នងផ្ទះ ចែកមូលនិធិមនុស្សធម៌ សម្តេចក្រឡាហោម សខេង ជូនស្រ្តីឆ្លងទន្លេចំនួន០៨នាក់ ហើយបន្ថែមពីលើមូលនិធិនេះលោក ចាន់ វ៉ាន់ធឿន បាននាំយកនូវអំណោយរបស់នាយឧត្តមសេនីយ៍ នេត សាវឿន និងលោកស្រី រួមមានថវិកា និងសម្ភារ:ដូចជា៖ កន្សែង, ប៊ីចេង, ប្រេងកូឡា, ប្រេងការពារសត្វល្អិតខាំ។

លោក ចាន់ វ៉ាន់ធឿន បានចុះជួបសំណេះសំណាល និងឧបត្តម្ភជូនប្រជាពលរដ្ឋតាមបណ្តាភូមិ។ បន្ទាប់មកទៀតលោកបានរៀបចំពិធីបញ្ចូលសមាជិកបក្សថ្មីគណ បក្សប្រជាជនកម្ពុជារបស់ឃុំគោកគង់កើត ចំនួន៥៥នាក់ ស្រី២៩នាក់ ក្នុងនោះបានឧបត្ថម្ភនូវសម្ភារៈកំដរដៃ និងថវិកាជូនសមាជិក-សមាជិការួមមាន៖ នំបុ័ង ១ដើម, មី២កញ្ចប់, ប៊ីចេងកន្លះគីឡូ, ប្រេងកូឡា និងអាវ-មួកគណបក្ស០១ ព្រមទាំងបានចែកប្រាក់ចិញ្ចឹមចលនាជូនបងប្អូនសកម្មជន។
លោក ចាន់ វ៉ាន់ធឿន បានឧបត្ថម្ភ Speaker សម្រាប់ប្រើប្រាស់០១គ្រឿងដល់គណបក្សឃុំគោកគង់កើត ព្រមទាំងបានឧបត្តម្ភប្រាក់ជូនគណបក្សស្រុកកញ្ជ្រៀចសំរា ប់ជួសជុលទីស្នាក់ការបក្ស៕