(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ស្អែកនេះ រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិភាក្សា និងអនុម័តទៅលើសេចក្តីព្រាង​វិសោធនកម្មច្បាប់​ចរាចរណ៍ផ្លូវគោក។

កិច្ចប្រជុំនេះ នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា និងតំណាង​រាស្រ្តរបស់គណបក្សទាំងពីរផងដែរ។

សូមបញ្ជាក់ថា សេចក្តីព្រាងវិសោធនកម្ម ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវបានរៀបចំឡើងដោយរាជរដ្ឋាភិបាល បន្ទាប់ពីដាក់ឱ្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី តាំងពីដើមឆ្នាំ​២០១៦ មានប្រតិកម្មយ៉ាងខ្លាំងពីប្រជាពលរដ្ឋ៕