(ភ្នំពេញ)៖ ប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដឹកនាំដោយលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកតា ព្រឹទ្ធាចារ្យសិល្បៈ ទេពបញ្ញាកោសល្យ ឆេង ផុន។

លោកព្រឹទ្ធាចារ្យ ឆេង ផុន អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងជាអតីតប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលមរណភាពកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ១៣និង១៣នាទី ក្នុងជន្មាយុ៨៦ឆ្នាំ ដោយរោគាពាធ នៅឃុំតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល៕