(ភ្នំពេញ)៖ លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌឫស្សីកែវ តំណាងលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ បានដឹកនាំប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ចៅសង្កាត់ទួលសង្កែលោក សយ កុសល ព្រមទាំងមន្ត្រីក្រោមឱវាទ ខណ្ឌ-សង្កាត់ និងក្រុមយុវជនជាច្រើននាក់ អញ្ជើញចូលរួមពិធីប្រកាសតែងតាំងព្រះតេជគុណ ខឹម សម្បត្តិ ព្រះចៅអធិការវត្តញាណរង្សី ឲ្យទៅជាអនុគណស្ដីទីខណ្ឌឫស្សីកែវ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពឲរបស់ ព្រះញាណវង្ស ឃឹម សន ព្រះមេគណរា ជធានីភ្នំពេញនិងជាប្រធានកិត្តិយស សហគមន៍មូលនិធិនគរកាយព្រះពុទ្ធសាសនាកម្ពុជា។

នៅក្នុងពិធីនេះថ្នាកដឹកនាំខណ្ឌ ក៏បានទទួលទេយ្យវត្ថុ និងថវិកាមួយចំនួន ពីវត្តផងដែរ ដើម្បីយកមកតម្កល់ត្រៀមទុកចែកជូនបន្ត ដល់គ្រួសារក្រីក្រទូទៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ។

នៅក្នុងពិធីសាសនាមួយនេះ លោក ស៊ូ សោគន្ធ និងក្រុមការងារ បានចូលរួមអបអរសាទរយ៉ាងក្រៃលែង ហើយសន្យាយកនូវទេយ្យទាន និងថវិកាទាំងនេះយកទៅបម្រើឲ្យការងារមនុស្សធម៌ ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋទូទៅ ដោយស្របតាមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា រួមចំណែកលើកតម្កើង និងអភិវឌ្ឍន៍ផ្នែក ព្រះពុទ្ធសាសនា ដែលជា សាសនារបស់រដ្ឋយើង ឲ្យកាន់តែមានភាពរីកចម្រើនលូតលាស់ទាំងវិស្ស័យពុទ្ធចក្រ និងអាណាចក្រក្រោមការដឹកនាំដ៏ត្រឹមត្រូវពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។

ព្រះតេជគុណ ខឹម សម្បត្តិ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ គណៈសង្សនាយក គ្រប់ព្រះអង្គ ដែលបានប្រគល់តួរនាទីភារកិច្ចថ្មីបន្ថែម ហើយព្រះអង្គ នឹងសន្យាចូលរួមចំណែកឲ្យកាន់តែសកម្មបន្តទៀត ជាមួយនិងអាជ្ញាធរមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់ជាបន្តបន្ទាប់ថែមទៀត។

សម្រាប់ទេយ្យទាន និងថវិការដែលក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ទទួលបាននាពេលនេះរួមមាន៖ អង្ករ១តោន ទឹកក្រូច៥កេស ស្ករស៣០គីឡូ ក្រាម ទឹកដោះគោខាប់២០កំប៉ុង ទឹកត្រី១០យួរ ទឹកស៊ីអ៊ីវ១០យួរ តែ២០០កញ្ចប់ ត្រីខ១០យួរ ទឹកសុទ្ធ១០កេស បាឡុង២សម្រាប់ ម៊ី១០កេស និងបច្ច័យ៤លានរៀលដោយ សរុបទាំងសម្ភារ គ្រឿងឧបភោគបរិភោគ ស្មើនិង៧លាន៥ សែន៤ម៉ឺនរៀល៕