(ភ្នំពេញ)៖ The Pizza Company ជាក្រុមហ៊ុនឈានមុខគេ ក្នុងផ្នែកសេវាកម្មអាហារជាងមួយទសវត្សរ៍នៅ ប្រទេសកម្ពុជាបានផ្តល់ជូន រសជាតិថ្មី សម្រាប់អ្នកចូលចិត្ត និងគាំទ្រញាំ Pizza សំបកស្តើងស្រួយ រសជាតិថ្មី ហេម និងសាច់ក្តាម ក្នុងតម្លៃត្រឹមតែ ៣.៩៩ដុល្លារ ប៉ុណ្ណោះ នៅគ្រប់ហាងទាំង២២ ចាប់ពីថ្ងៃនេះតទៅ។

លោក អ៊ូ គឹមហូវ អ្នកគ្រប់គ្រងជាន់ខ្ពស់ ផ្នែកប្រតិបត្តិ The Pizza Company បានលើកឡើងថា៖ «ផ្នែកដ៏សំខាន់បំផុតនៃ Pizza ដែលគួរឲ្យ ចង់បរិភោគ គឺសំបកនំ។ ភាពស្តើងហើយស្រួយនៃសំបកនំនេះ ជាសេចក្តីប្រាថ្នារបស់ អតិថិជនគ្រប់ៗរូប។ ជាមួយនឹងរសជាតិហេម និងសាច់ក្តាមដាក់លើសំបកនំដ៏សែនស្តើង ហើយស្រួយឈ្ងុយឆ្ងាញ់នេះ The Pizza Company នឹងបំពេញរាល់ចំណង់ចំណូលចិត្តរបស់ អ្នកបរិភោគឲ្យទទួល បាននូវរសជាតិថ្មីប្លែក បំផុតសម្រាប់លោកអ្នក»។  

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ២០០៥ មកដល់បច្ចុប្បន្ននេះ The Pizza Company មានចំនួន ២២ហាង រួមមាន Pizza សាខា បាត់ដំបង សាខាក្រុងព្រះសីហនុ សាខាក្រុងតាខ្មៅ សាខាក្រុងសៀមរាប សាខាផ្សារទំនើមសូរិយា សាខាកាលម៉ែត សាខាស្តាតចាស់ សាខាមុនីវង្ស សាខាវិមានទិព្វ សាខាមាត់ទន្លេ សាខាកម្ពុជាក្រោម សាខាអ៊ែតវ៉ូត សាខាសកលវិទ្យាល័យ PPIU  សាខាស្ទឹងមានជ័យ សាខា ធីខេ អាវេនញូទួលគោក សាខាផ្សារទំនើបអ៊ីអនម៉ល សាខាម៉ៅសេទុង សាខាវត្តសន្សំកុសល សាខាសាមគ្គី សាខាបឹងកេងកង សាខាចោមចៅ និង សាខាព្រែកលៀប ។

ទាំងការបម្រើនៅតាមហាង ទាំងការដឹកជញ្ជូនដល់គេហដ្ឋាន  The Pizza Company ផ្តោតលើការចម្អិន Pizza និងសេវាកម្មលំដាប់ អន្តរជាតិគ្មានគូប្រៀប។ ដូចជានៅពេលថ្មីៗនេះ រួម The Pizza ខា ព្រែកលៀបត្រូវ បានសម្ពោធជាផ្លូវការ ជាមួយនឹងសួនច្បារទឹកធ្លាក់ យ៉ាងស្រស់ស្អាតថ្លាទៀតផង ហាងនេះមានកន្លែង សម្រាប់កុមារលេងកំសាន្ដ និងចំណតយានយន្ដដ៏ធំទូលាយផងដែរ។ ភាពសំបូរបែប ទាំងរសជាតិ ការបម្រើ សេវាជាមួយនឹងបទពិសោធន៍ ជាងមួយទសវត្សរ៍ តម្លៃល្អសមរម្យបំផុត សម្រាប់អ្នកចូលចិត្តពិសារភីហ្សា The Pizza Company នឹងបន្តឈានមុខគេក្នុងការផ្តល់ជូនដល់អតិថិជននូវអ្វី ដែលល្អជាងគេបង្អស់៕