(ភ្នំពេញ)៖ លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មានបានបញ្ជាក់ឲ្យដឹងនៅមុននេះបន្តិចនារសៀលថ្ងៃទី២៦ ខែធ្នូនេះថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកថ្ងែទី១៤ ខែមករា ឆ្នាំ២០១៧ ជាថ្ងៃជួបជាមួយអ្នកសារព័ត៌មាន។ លោក អ៊ុក គឹមសេង បានបញ្ជាក់ទៀតថា ក្នុងមួយអង្គភាពអនុញ្ញាតឲ្យចូលរួមពី៣-៤នាក់។

ចំពោះទីកន្លែងសម្រាប់ការជួបជុំ មិនទាន់ត្រូវបានប្រកាសឲ្យដឹងនៅឡើយនោះទេ។

សមាសភាពអ្នកចូលរួមក្នុងកម្មវិធីជួបជុំនេះរួមមាន ឥស្សរជនអតីតជាអ្នកដឹកនាំកាសែត, អ្នកកាសែតក្នុងស្រុកល្បីៗ, អ្នកអត្ថាធិប្បាយវិទ្យុ ទូរទស្សន៍, អ្នកថតរូប ថតទូរទស្សន៍, អ្នកកាសែត, និពន្ធនាយកកាសែត ទស្សនាវដ្តី, អ្នកនាំពាក្យ តាមស្ថាប័នក្រសួង រាជធានីខេត្ត, ប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត, អ្នកកាសែត Online ប្រមាណជាជាង៧០០នាក់៕