(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦ល្ងាច របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលបានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់១០ករណី ឃាត់មនុស្ស៣០នាក់ (ស្រី៦នាក់) ក្នុងនោះមុខសញ្ញាជួញដូរ១៩នាក់ និងមុខសញ្ញាប្រើប្រាស់១១នាក់។

ប្រតិបត្តិការបង្ក្រាបទាំង១០លើកនោះ កម្លាំងនគរបាលបានចាប់យកវត្ថុតាងសរុប៖ មេតំហ្វេតាមីន (ice) ២២.៩៧ក្រាម និង៧កញ្ចប់តូច, មេតំហ្វេតាមីន (wy) ៥៥គ្រាប់, អ៊ិចស្ដាស៊ី (Ecstasy) ៣៥៩.៨ក្រាម, ម្សៅអ៊ិចស្ដាស៊ី (Ecstasy) ១៤៩ក្រាម, សាធាតុផ្សំថ្នាំញៀនជាច្រើនមុខ និងម៉ាស៊ីនផលិតគ្រឿងញៀន ដោយដៃខ្នាតតូច០១គ្រឿង។

ជនសង្ស័យទាំង៣០នាក់ ត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលខេត្តកណ្ដាល បង្រា្កប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តសៀមរាប បង្រា្កប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តបាត់ដំបង បង្រា្កប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តឧត្តរមានជ័យ បង្រា្កប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តកំពត បង្រា្កប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តបន្ទាយមានជ័យ បង្រា្កប២ករណីឃាត់ខ្លួន៩នាក់, នគរបាលខេត្តកំពង់ឆ្នាំង បង្រា្កប១ករណីឃាត់ខ្លួន ៦នាក់, នគរបាលខេត្តប៉ៃលិន បង្រា្កប១ករណីឃាត់ខ្លួន២នាក់ និងនគរបាលខេត្តព្រះសីហនុ បង្រា្កប១ករណីឃាត់ខ្លួន៥នាក់៕