(អាហ្រ្វិកកណ្ដាល)៖ កងកម្លាំងរក្សាសន្ដិសុខអង្គការសហប្រជាជាតិ របស់កម្ពុជាម្នាក់ គឺលោកពលបាលឯក លុយ ប៊ុនឡុង បានទទួលមរណភាព ដោយសារជំងឺគ្រុនចាញ់ ពេលកំពុងបំពេញបេសកកម្មនៅអាហ្រ្វិកកណ្ដាល។

លោកវរសេនីយ៍ឯក ពេជ្រ សម្បត្តិ មេបញ្ជាការកងអនុសេនាធំវិស្វកម្មសំណង់លេខ៤៥៩ បានបញ្ជាក់នៅល្ងាចថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧នេះថា ពលបាលឯក លុយ ប៊ុនឡុង បុគ្គលិកផ្នែកបើកបររ៉ូឡូទន្ទ្រាំ នៅកងអនុសេនាតូចស្ថាបនាសំណង់ផ្ដេកទី២ នៃកងអនុសេនាធំវិស្វកម្មសំណង់លេខ៤៥៩ បានទទួលមរណភាព​ដោយសារជំងឺ​គ្រុនចាញ់កម្រិតធ្ងន់ ក្នុងមន្ទីរពេទ្យកម្រិត២ រ៉ូវាន់ដា នៅទីក្រុង Bria តំបន់ខាងកើត នៃអាហ្វ្រិកកណ្ដាល វេលាម៉ោង ៣៖៤៥នាទីទៀបភ្លឺថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧។

សូមបញ្ជាក់ថា លោកពលបាលឯក លុយ ប៊ុនឡុង ទើបតែចេញទៅបំពេញការងារនៅអាហ្រ្វិកកណ្តាលកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ ពោលគឺទើបមាន​រយៈពេលពីខែ​គត់​៕