(ភ្នំពេញ)៖ ២០១៦ គឺពិតជាឆ្នាំដែលប្រមូលផ្តុំនូវបទចម្រៀងល្អៗជាច្រើន សម្រាប់ប្រិយមិត្តចូលចិត្តស្តាប់ចម្រៀង។ យើងសង្កេតឃើញថា មានបទល្បីៗមួយចំនួន ដែលយើងតែងតែឃើញមានប្រិយមិត្តអ្នកគាំទ្រ Share ជាច្រើនក្នុងបណ្តាញសង្គម Facebook ហើយទៅទីណាក៏លឺតែបទទាំងនោះ ក្នងផ្សារ ក្នុងហាង ក្នុង Calltunes។ បទទាំងនោះភាគច្រើនជាបទផលិតកម្មរស្មីហង្សមាស ឃើញថា មានការគាំទ្រដ៏លើសលុប​នាឆ្នាំ២០១៦ ដោយសារបទទាំងនោះពីរោះៗ និងការផលិត MV មានភាពទាក់ទាញមួយកំរិតទៀត។

ឆ្នាំនេះ MV បទល្បីៗទាំងនោះរបស់ផលិតកម្ម រស្មីហង្សមាស កក្រើក Facebook តែម្តង ព្រោះសង្កេតឃើញថា មានអ្នកចូលចិត្តទស្សនា MV  របស់តារាចម្រៀងល្បីៗ ដែលបទខ្លះមានអ្នកមើលរហូតដល់ ៧សែន៩ម៉ឺននាក់ ក្នុងកំឡុងពេល៣ខែប៉ុណ្ណោះ នេះបើយោងតាម ទំព័រ Facebook ផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស។ ទាំងនេះជាសញ្ញាមួយបញ្ចាក់ថា ស្នាដៃផលិត MV របស់ខ្មែរ គឺមិនចាញ់ប្រទេសជិតខាងទេ។

អ្នកទស្សនាមានចំនួនច្រើន និងកើនឡើងទាំងនេះគឺជាកម្លាំង​ចិត្តដ៏ធំដល់ក្រុមការងារទាំងមូលដើម្បីបន្តបង្កើតអ្វីថ្មីៗ ប្លែក ពីរោះ និងជាចំនីអារម្មណ៍ និងចក្ខុរបស់អ្នក​គាំទ្រទាំងអស់។ តោះនាំគ្នាក្រឡកមើលបទល្បីៗទាំងនោះ ហើយប្រិយមិត្តទាំងអស់ជួយ Comment ទាំងអស់គ្នានូវបទដែលអ្នកពេញចិត្ត៖