(ស្ទឹងត្រែង)៖ អគ្គិភ័យដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតនៅមុខមន្ទីរពេទ្យបង្អែក ទីរួម ខេត្តស្ទឹងត្រែង បានរលត់ទៅវិញហើយ នៅវេលាម៉ោងជាង៩យប់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧នេះ ក្រោយពីកម្លាំងសមត្ថកិច្ច បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅជួយបាញ់ពន្លត់ភ្លាមៗ ក្រោយកើតហេតុ ដោយមិនបណ្តាលឲ្យរីករាលដាល​ទៅកាន់ផ្ទះប្រជាពលរដ្ឋ ក្បែរខាងនោះឡើយ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ទ្រព្យសម្បត្តិនៅក្នុងផ្ទះនោះត្រូវបានភ្លើងឆេះទាំងស្រុង ហើយករណីនេះក៏បណ្តាលឲ្យម្ចាស់ផ្ទះសន្លប់ផងដែរ ដោយឃើញភ្លើងឆេះផ្ទះរបស់ខ្លួនគ្មានសល់បែបនេះ។

យ៉ាងណាក៏ដោយ នៅមិនទាន់ពីមូលហេតុពិតប្រាកដ ដែលនាំឲ្យផ្ទះមួយខ្នងនេះ ត្រូវឆេះបំផ្លាញនោះឡើយ ខណ:សមត្ថកិច្ច បាននិងកំពុងសួរនាំបន្តទៀត៕