(ព្រះវិហារ)៖ គណៈអភិបាល ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ក្នុងខេត្តព្រះវិហារនាថ្មីៗនេះ បានសរសេរលិខិតថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ជូននូវសមិទ្ធផលជាច្រើន សម្រាប់ស្រុកជ័យសែន ខេត្តព្រះវិហារ នៅក្នុងឱកាសសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៧ និង១៨ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ។

សមិទ្ធផលដែលសម្តេចតេជោ ហ៊ុន សែន បានផ្តល់ជូនដល់ស្រុកជ័យសែន នាគ្រានោះរួមមានដូចជា អគារសិក្សាចំនួន១ខ្នង ស្មើនឹង១៨បន្ទប់ អគារទីចាត់ការចំនួន២ខ្នងស្មើនឹង៦បន្ទប់ និងអគារស្នាក់នៅគ្រូចំណយន២ខ្នង ស្មើនឹង២០បន្ទប់ ថែមទាំងតារាងបាល់ទាត់ តារាងបាល់ទះ តារាងបាល់បោះ ម៉ាស៊ីនថតចម្លង ម៉ាស៊ីន Printer សូឡា កុំព្យូទ័រ អណ្តូងទឹក និងអាទឹកជាដើម។

លិខិតថ្លែងអំណរគុណនេះ មានការចុះហត្ថលេខាដោយ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ, ជាមេបញ្ជាការកងទ័ពជើងគោក និង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ, លោក សួស យ៉ារ៉ា តំណាងរាស្រ្តខេត្តព្រះវិហារ លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ុន ចាន់ដា អភិបាលខេត្តផងដែរ។

ខាងក្រោមនេះ ជាលិខិតថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន៖