(ភ្នំពេញ)៖ នគរបាលខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧នេះ បានបង្ហាញមុខជនសង្ស័យ៨នាក់ ដែលជាប់ពាក់ព័ន្ធទទួលផលចោរកម្ម និងកាប់ប្លន់យ៉ាងសកម្មភាពតាមមូលដ្ឋាន ជាពិសេសនៅសង្កាត់ស្ទឹងមានជ័យតែម្តង។

លោក តេង សីុណូ អធិការនគរបាលខណ្ឌមានជ័យ ដែលបង្ហាញមុខក្រុមជនសង្ស័យទាំងនេះបានឲ្យដឹងថា សម្រាប់ប្រតិបត្តិការបង្ក្រាបជនសង្ស័យ កម្លាំងនគរបាលរបស់លោក បានដកហូតម៉ូតូ២គ្រឿង និងរថយន្ត១មួយគ្រឿងផងដែរ។

លោកអធិការ បានបញ្ជាក់ថា ក្រោយពីមានករណីបទល្មើសទាំងនេះកើតឡើង នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងនគរបាលលោក សហការជាមួយកម្លាំងជំនាញ ចុះស្រាវជ្រាវ និងបើកការសើុបអង្កេតយ៉ាងយកចិតកតទុកដាក់ រហូតតាមចាប់ជនសង្ស័យជាបន្តបន្ទាប់។

លោកថា ជនសង្ស័យទាំង៨នាក់នេះ មាន២នាក់ជាជនទទួលផលចោរកម្ម និង៦នាក់ទៀត ជាមុខសញ្ញាកាប់ប្លន់យ៉ាងសកម្មតាមមូលដ្ឋាន។

ក្រោយបង្ហាញមុខរួចមក ជនសង្ស័យទាំងនេះ ត្រូវបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕