(កំពង់ស្ពឺ)៖ ផ្ទះឈើ ជញ្ជាំងស័ង្កសី២ខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង ដោយមិនដឹងមូលហេតុ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧នេះ ​ស្ថិតក្នុង​ភូមិបុរីកម្មករ សង្កាត់រកាធំ ក្រុងច្បារមន។

មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ផ្ទះ២ខ្នង ដែលត្រូវអគ្គិភ័យឆេះនេះ ធ្វើពីឈើប្រក់ស្លឹក ជញ្ជាំងស័ង្កសី ទំហំ៤ម៉ែត្រ គុណ៥ម៉ែត្រ ដែលមានម្ចាស់ផ្ទះទី១៖ ឈ្មោះ ឡុង ស៊ីម អាយុ៣១ឆ្នាំ និងទី២៖ ឈ្មោះ ឡុង ចាន់ថន អាយុ៣៣ឆ្នាំ។ ក្នុងករណីនេះដែរ សមត្ថកិច្ចមិនទាន់ដឹងមូលហេតុនៅឡើយទេ ព្រោះពេលនេះកំពុងសាកសួរម្ចាស់ផ្ទះទាំង២ ដើម្បីស្រាវជ្រាវបន្ដ៕​