(ភ្នំពេញ)៖ សកម្មជនគណបក្សសង្រ្គោះជាតិសង្កាត់នេរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានប្រកាសដកស្លាកគណបក្សរបស់ខ្លួនចេញពីផ្ទះដោយរិះគន់ គណបក្សនេះថា គ្មានភាពយុត្តិធម៌ និងតម្លាភាព ហើយប្រកាន់បក្ខពួកនិយម។

សកម្មជនគណបក្សសង្រ្គោះជាតិសង្កាត់និរោធ ខណ្ឌច្បារអំពៅរូបនោះ មានឈ្មោះ ឡោម ចន្ទបុប្ផា រហ័សនាម ឥន្ទប្រាំ រស់នៅក្នុងសង្កាត់និរោធ ដែលធ្លាប់តស៊ូ​ ជាមួយ​គណបក្សសង្រ្គោះជាតិជាច្រើនឆ្នាំមកនេះ។ រូបគាត់និងសកម្មជនម្នាក់ទៀត បានសម្តែងការឈឺចាប់ចំពោះថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ដែលមានបក្ខពួកនិយម ហើយអយុត្តិធម៌ពុករលួយ ហើយរូបគេបានបង្ហាញវីដេអូ​ជាបន្តបន្ទាប់ នៅលើបណ្តាញ​សង្គម Facebook ។

ខាងក្រោមនេះជាវីដអូខ្លះ ស្តីពីសកម្មភាពសកម្មជនដកស្លាកគណបក្សសង្រ្គោះជាតិ៖