(ភ្នំពេញ)៖ លោក ធិន ច ប្រធានាធិបតីមីយ៉ាន់ម៉ា បានប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដែលចង់រៀនភាសាមីយ៉ាន់ម៉ា។ នេះបើតាម លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

លោក ខៀវ កាញារីទ្ធ បានអះអាងនៅលើ Facebook របស់លោកនាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ យ៉ាងដូច្នេះថា «មីយ៉ាន់ម៉ាជូនអាហារូបករណ៍ សម្រាប់និស្សិតកម្ពុជាដែលចង់រៀនភាសាភូមា (មិនទាន់កំណត់ចំនួន) សម្តេចតេជោអោយរៀបចំគំរោងផ្លាស់ប្តូរនិស្សិតវិញ»

សូមបញ្ជាក់ថា លោក ធិន ច បានជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ ខណៈដែលលោក ធិន ច បានធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេល៤ថ្ងៃ៕