(កោះកុង)៖ លោក អីុ ម៉េងលាង ប្រធានមន្ទីរកសិកម្មខេត្តកោះកុង បានដឹកនាំកម្លាំងចម្រុះ ចុះឃាត់រថយន្តដឹកគ្រឿងសមុទ្រ ពីកោះកុង ទៅចែកចាយនៅភ្នំពេញ និងខេត្តកំពតដើម្បីធ្វើការឆែកឆេររកច្បាប់ដឹកជញ្ជូនដែលហៅថា(ពែកមី) ស្រាប់តែរងការរិះគន់ពីមហាជន នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧។

ម្ចាស់ទំនិញ បានឲ្យដឹងថា នេះលើកទី២ហើយដែលលោក អ៊ី ម៉េងលាង ប្រធានកសិកម្មខេត្ត បានឃាត់រថយន្តគាត់ យកមកទុកក្នុងមន្ទីរកសិកម្មបង្ករំខាន​ក្នុងការរកស៊ីស្របច្បាប់របស់គាត់ ដែលមានលិខិតដឹកជញ្ជូន (ពែកមី​) ចេញពីក្រសួងកសិកម្មត្រឹមត្រូវ ហើយរូបគាត់បង្ហាញឲ្យមើលហើយ នៅតែលោកឲ្យធ្វើកំណត់​ហេតុទៀតមុនឲ្យរថយន្តគាត់ចេញ។

ម្ចាស់ទំនិញ បានបញ្ជាក់ថា ប្រធានមន្ទីបានប្រើកម្លាំងចុះឃាត់រថយន្តដឹកគ្រឿងសមុទ្រ យកមកក្នុងមន្ទីរ លើកទី១នៅតាតៃ ស្រុកកោះកុង កាលក្នុងអំឡុងខែមករា ឆ្នាំ២០១៧នេះ។

យ៉ាងណាមិញ លោក អ៊ី ម៉េងលាង ប្រធានមន្ទីរសិកម្មខេត្ត បានឲ្យដឹងតាមទូរស័ព្ទថា ការឃាត់រថយន្តដឹកគ្រឿងសមុទ្រខាងលើនេះ គឺគ្រាន់ឃាត់ដើម្បីសុំមើលមានលិខិតដឹកជញ្ជូន (ពែកមី​) ចេញពីក្រសួងដែរ ឬអត់តែប៉ុណ្ណោះមិនបានឃាត់យកមកទុកទេ ព្រោះក្រោយពីធ្វើពិនិត្យហើយសមត្ថកិច្ចលោក ឲ្យគាត់ទៅហើយ សូមឲ្យត្រូវដាកលិខិតដឹកជញ្ជូន (ពែកមី) សិនដាក់ឲ្យជាប់រថយន្ត វាងាយស្រួលក្នុងការត្រួតពិនិត្យរបស់ដែនសមត្ថកិច្ច៕