(ភ្នំពេញ)៖ កន្លងមកដោយមើលឃើញថាមាន ជនខិលខូចមួយចំនួន បានឃោសនាបោក បញ្ឆោតសាធារណជនថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជារបស់រដ្ឋ ហើយ​ខ្ចីដោយមិនបាច់សងបំណុលនោះ ធនាគារជាតិនៃកម្ពុជា បានចេញនូវសេចក្ដីប្រកាសព័ត៌មានមួយ ដើម្បីបញ្ជាក់ អំពីអត្តសញ្ញាណ ​របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុថា «ជាគ្រឹះស្ថានឯកជន» មិនមែនជារបស់រដ្ឋឡើយ ដែលតម្រូវឲ្យ​គ្រប់អតិថិជន គោរពតាមវប្បធម៌ឥណទាន គឺខ្ចីហើយត្រូវសងត្រឡប់មកវិញតាមលក្ខខណ្ឌ។

ធនាគាជាតិបានបញ្ជាក់ថា ការឃោសនានេះ បានធ្វើឲ្យសាធារណជនមួយចំនួន យល់ច្រឡំជាខ្លាំង ហើយនេះជាហេតុផលដែលបង្កផលប៉ះពាល ដល់ការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុ ដែលកំពុង​ដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកស្ទួយជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋតាមជនបទ។

ធនាគារជាតិបានបញ្ជាក់ថា គ្រឹះស្ថានធនាគារ និងហិរញ្ញាវត្ថុទាំងអស់ ជាគ្រឹះស្ថានឯកជន ដែលតម្រូវឲ្យគ្រប់អតិថិជន គោរពតាមវប្បធម៌ឥណទានខ្ចីហើយត្រូវសង​ត្រឡប់មកវិញ តាមលក្ខខណ្ឌដែលបានចែង ក្នុងករណីអតិថិជនខ្ចី ដែលមិនបានសងត្រឡប់មកវិញ អ្នកដែលទទួរងផលប៉ះពាល់ខ្លាំង គឺមិនត្រឹមតែភាគទុនិកប៉ុណ្ណោះទេ តែថែមទាំងប៉ះពាក់ដល់អ្នកដាក់ប្រាក់បញ្ញើផងដែរ។

ដើម្បីការពារអត្ថប្រយោជន៍ សាធារណជនជាពិសេសអ្នកដាក់ប្រាក់បញ្ញើ សំដៅរក្សានិរន្ដភាព នៃការអភិវឌ្ឍវិស័យធនាគារ ក៏ដូចជាពង្រឹងជំនឿទុកចិត្ត របស់សា​ធារណជន មកលើវិស័យធនាគារ ធនាគារជាតិនៃកម្ពុជា បានបើកអង្គប្រជុំ និងបានសម្រេតម្រូវគ្រប់គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករ ឥណទានជនបទអនុវត្តវិធានការ​ដូចខាងក្រោម៖

* បន្ថែមនៅលើស្លាកយីហោរបស់ខ្លួននូវពាក្យថា «គ្រឹះស្ថានឯកជន»
* ដាក់បង្ហាញនូវស្លាកសញ្ញា «គ្រឹះស្ថានឯកជន» នៅទីតាំងសមស្រប ក្នុងស្នាក់ការរបស់ខ្លួន ដែលអតិថិជនងាយមើលឃើញ
* ពង្រឹងការអនុវត្តក្រមប្រតិបត្តិ របស់គ្រឹះស្ថានធនាគារ និងហិរញ្ញាវត្ថុ ពាក់ព័ន្ធនឹងកិច្ចការពារអតិថិជន ការឲ្យខ្ចីមានភាពទទួលខុសត្រូវ តម្លាភាពលក្ខខណ្ឌខ្ចី និង​ការ​សិក្សាអំពីលទ្ធភាពសងរបស់អតិថិជន ឲ្យបានច្បាស់លាស់មុនផ្ដល់ឥណទាន
* អប់រំបុគ្គលិករបស់ខ្លួន ជាពិសេសបុគ្គលិកឥណទាន ឲ្យបញ្ឈប់រាល់សកម្មភាពគាបសង្កត់ដោយគ្នាវិជ្ជាជីវៈ ក្នុងការទារប្រាក់
* សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ត្រូវសហការតាមដាននូវការ អនុវត្តវិធានការខាងលើឲ្យបាន​ខ្ជាប់ខ្ជួន
* សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ត្រូវមានផែនការរៀបចំឯកសារ ផ្សព្វផ្សាយខ្លឹមសារ ខាងលើឲ្យច្បាស់លាស់៕

សម្រាប់ព័ត៌មានលម្អិតសូម អានសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាទាំងស្រុង៖