(កណ្ដាល)៖ ប្រជាពលរដ្ឋជិត២ពាន់នាក់ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានសម្ដែងការរំភើបរីករាយ និងថ្លែងអំណរគុណ ចំពោះលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ដែលបានចាត់ឲ្យក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចុះជួយពិនិត្យ និងព្យាបាលជំងឺ ជូនដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ានី ប្រមាណ១៣០នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារ​គ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បាននាំអំណោយថ្នាំពេទ្យ ចុះទៅពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយឥតគិតថ្លៃ​ចំនួន១៩៩៥នាក់ ដោយក្នុងនោះមានជំងឺកុមារ២១៩នាក់ ជំងឺរោគស្ត្រី៩៩នាក់ ជំងឺផ្លូវចិត្ត៩៦នាក់ ជំងឺឬសដូងបាត៩៧នាក់ ជំងឺផ្លូវដង្ហើម២៦១នាក់ ជំងឺទឹកនោមផ្អែម១៣៥នាក់ ជំងឺលើសឈាម២៧៧នាក់ ជំងឺមាត់ធ្មេញ៨៩នាក់ ពិនិត្យអេកូសាស្ត្រ១៩១នាក់ និងជំងឺទូទៅ៥៣១នាក់ ព្រមទាំងមានចែកនំបុ័ង និងទឹកសុទ្ធ ជូនដល់ពួកគាត់ថែមទៀតផងដែរ។

លោក ហ៊ឹម ផាត ប្រជាពលរដ្ឋ ដែលរស់នៅស្រុកខ្សាច់កណ្ដាល បានថ្លែងឲ្យដឹងថា «ថ្ងៃនេះខ្ញុំត្រេតអរខ្លាំងមែនទែនដែល ក្រុមគ្រូពេទ្យឯកឧត្តម ហ៊ុន ម៉ានី ចុះជួយប្រជាពល​រដ្ឋក្នុងស្រុកភូមិខ្ញុំនេះ។ អ្នកភូមិខ្ញុំនេះមានជំងឺច្រើន អីចឹងពេលគ្រូពេទ្យចុះមកចឹង បានជួយច្រើនណាស់ ដល់ខ្ញុំដល់អ្នកភូមិ ដូចជាអត់អស់លុយ កាក់ក្នុងការចំណាយទៅលើថ្នាំពេទ្យ កាត់បន្ថយពេលវេលា ហើយខ្ញុំសូមជូនពរឲ្យឯកឧត្តម ហ៊ុន ម៉ានី លោកគ្រូអ្នកគ្រូពេទ្យស្ម័គ្រចិត្ត ជួបប្រទះតែសេចក្ដីសុខសប្បាយ​»

លោក រឹម រក្សា បានឲ្យដឹងថា «ថ្ងៃនេះខ្ញុំ និង​​អ្នកភូមិជាច្រើន សូមថ្លែងអំណរ​គុណ​​យ៉ាងជ្រាលជ្រៅឯកឧត្តម ហ៊ុន ម៉ានី និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ដែលបានចុះមកពិនិត្យ ព្យាលបាលជំងឺប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនេះ។ ការ​ចុះមកជួយរបស់ក្រុមគ្រូពេទ្យនេះ
ជាតម្រូវការរបស់ប្រជាជនគ្រប់រូប ដែលកំពុងជួបការលំបាក និងបានផ្ដល់ប្រយោជន៍ច្រើន ព្រោះប្រជាពលរដ្ឋមួយចំនួន កំពុងជួបប្រទះការខ្វះខាត ហើយប្រជាពលរដ្ឋ មិនអាចធ្វើដំណើរ ទៅព្យាលបាលនៅកន្លែងឆ្ងាយបាន ដោយសារត្រូវចំណាយពេលវេលា និងចំណាយលុយកាក់ផងដែរ។

លោកបន្ថថា «ខ្ញុំពិតជាចង់ឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន​ ម៉ានី ចុះមកព្យាបាលប្រជាពលរដ្ឋ ឲ្យបានញឹកញាប់ ព្រោះប្រជាពល​រដ្ឋមានអារម្មណ៍ សប្បាយរីករាយ និងកក់ក្តៅជាខ្លាំង»

សូមជម្រាបថា រយៈពេល៥០ខែ ឈានចូលឆ្នាំទី៥ (ចាប់ពីឆ្នាំ២០១២-២០១៧) ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន១៣៩៦នាក់ ចុះពិនិត្យនិងព្យាលបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃបានចំនួន ៦៣លើក ក្នុងព្យាលបាលជូនប្រជា​ពលរដ្ឋបានចំនួន ៦៩២៩៣នាក់ ចាប់តាំងពីខែធ្នូ ឆ្នាំ២០១២ រហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧។

ការចុះពិនិត្យរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី រយៈពេល៥០ខែ ឈានចូលឆ្នាំទី៥ (២០១២-២០១៧) ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន១៥២១នាក់ ចុះពិនិត្យនិងព្យាលបាល​ជូនប្រជាពលរដ្ឋដោយ ឥតគិតថ្លៃបានចំនួន៦៥លើក ក្នុងនោះព្យាលបាលជូនប្រជាពលរដ្ឋបាន៧៣៨៧៥នាក់ ដោយចាប់ពីខែធ្នូ ឆ្នាំ២០១២ រហូតដល់ថ្ងៃទី១៩ ខែ​កុម្ភៈ ឆ្នាំ២០១៧។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងតំបន់ដាច់ស្រយាលតាមខ្នងផ្ទះ ដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។ មានតែសម្តេចតេជោទេ ដែលមានទេពកោសល្យពីកំណើត ដឹកនាំប្រទេសជាតិឲ្យមានការរើកចំរើន ឥតឈប់ឈរមានការផ្សះផ្សាជាតិបង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ។ ដូច្នេះនេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្ស។

ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃដែលទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់បែបនេះ គឺដោយសារមានការ ចង្អុលបង្ហាញពី លោក ហ៊ុន​ ម៉ានី តំណាងរាស្ត្រនៃកម្ពុជា៕