(កូរ៉េខាងត្បូង)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានជូនដំណឹងថា នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ ចាប់ពីវេលាម៉ោង១ដល់ម៉ោង៣ ខ្លួននឹងផ្តល់សេវាពន្យាសុពលភាពលិខិតឆ្លងដែន ជូនពលករខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅប្រទេសកូរ៉េខាងត្បូង ព្រមទាំងមានកម្មវិធីទទួលទានអាហារ និងរាំលេងកម្សាន្តផងដែរ។

ការប្រកាសផ្តល់សេវាពន្យាលិខិតឆ្លងដែនខាងលើនេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េ នឹងធ្វើឡើងនៅក្នុង កម្មវិធីអបអរសាទរ ខួបអនុស្សាវរីយ៍ខួបលើកទី១០៦ ទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ក្រោមប្រធានបទ «ស្រ្តីដើម្បីសុខភាពសន្តិភាព និងវឌ្ឍនភាព» នៅថ្ងៃអាទិត្យ ទី៥ ខែមីនា ឆ្នាំ២០១៧ខាងមុខនេះ។

យោងតាមសេចក្តីជូនដំណឹង របស់ស្ថានឯកអគ្គរាជទូតសាធារណកូរ៉េ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានឲ្យដឹងថា «ការរៀបចំកម្មវិធីនេះ ក្នុងគោលបំណង លើកកម្ពស់តម្លៃនៃសិទ្ធិនារីខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅកូរ៉េខាងត្បូង»។ កម្មវិធីនេះនឹងរៀបចំធ្វើឡើង ដោយសហការជាមួយ អង្គការអភិវឌ្ឃន៍ធនធានមនុស្ស (GRD) ប្រចាំទីក្រុងថេចុន និងបណ្តាញស្រ្តីខ្មែររៀបការស្វាមីកូរ៉េទីក្រុងថេចុន ផងដែរ។

សូមអានព័ត៌មានអម្ពិត នៃសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូត ប្រចាំសារធារដ្ឋកូរ៉េ៖