(ប៉ៃលិន)៖ ​លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២១​ ខែកុម្ភៈ​ ឆ្នាំ២០១៧ បានឲ្យដឹង​ថា  កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន របស់លោក បានចុះបង្ក្រាបករណីប្រើប្រាស់ និងរក្សាទុកនូវសារធាតុ​ញៀន​ខុសច្បាប់ចំនួនមួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០៦នាក់ រួមនិងវត្ថុ​តាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន​ICE  ចំនួន១០កញ្ចប់ នៅចំណុចខាងក្រោយការ៉ាស់សាំង LSC ស្ថិតក្នុងភូមិ​ផ្សារព្រំ ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្តប៉ៃលិន។

លោកស្នងការខេត្ត​បានបញ្ជាក់ថា​ ជនសង្ស័យទាំងនោះរួមមានឈ្មោះ១- វណ្ណា តុលា​ អាយុ២១ឆ្នាំ​ ២-​បាន ​សុភ័ក្រ អាយុ២១ឆ្នាំ​ ៣-​កន ​ភារម្យ អាយុ ២១ឆ្នាំ​ ៤- ញ៉ែម ​ពិសី ភេទស្រី អាយុ១៧ឆ្នាំ​ ៥-ឡុង​ សុខភី អាយុ២២ឆ្នាំ​ និង៦-ហែម មករា អាយុ២១ឆ្នាំ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងសាងសំណុំរឿង​ជនសង្ស័យ​ និងវត្ថុតាងខាងលើ​បញ្ជូន ​ទៅកាន់សាលាដំបូងខេត្ត​ចាត់ការ​តាមនិតិវិធីច្បាប់៕