(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា រយៈពេលមួយសប្តាហ៍ពោល គឺចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧​ ក្រសួងសុខាភិបាល បានទទួលព្យាបាលអ្នកញៀនគ្រឿងញៀន ចំនួន៥១៨នាក់ នៅតាមមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពទូទាំងប្រទេស។

ក្រសួងបានឲ្យដឹងទៀតថា អ្នកមកទទួលការព្យាបាលគ្រឿងញៀនទាំងនោះរួមមាន៖

* ប្រមាណ១៣% ជាស្ត្រី និង៨៧%ជាបុរស។
* ប្រមាណ១៨% ជាអ្នកញៀននឹងពួកហេរូអ៉ីន និងពួកអាភៀន រីឯ៨២%ជាអ្នកញៀននិងពួកអំហ្វេតាមីន (យ៉ាម៉ា)។
* ករណីញៀនគ្រឿងញៀនថ្មី ចំនួន១៧នាក់ និងករណីញៀនគ្រឿងញៀនចាស់ចំនួន ៥០១នាក់៕