(ត្បូងឃ្មុំ)៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងចម្រុះរួមមាន កំលាំងជលផលខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក ជៀម ប៉ង នាយរងខ័ណ្ឌរដ្ឋបាលជលផលខេត្តត្បូងឃ្មុំ សហការជាមួយ កំលាំងសហគមន៍នេសាទបឹងកំពិត និងកម្លាំងប៉ុស្តិ៍រដ្ឋបាល ឃុំមាន បានចុះបង្ក្រាបបទល្មើសនេសាទ ខុសច្បាប់នៅក្នុងបឹងកំពឹត ស្ថិតក្នុងភូមិសាស្ដ្រ ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។

បើតាមមន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តត្បូងឃ្មុំ  បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា លទ្ធផលក្នុងការចុះបង្ក្រាបនោះ រឹបអូសបានមាត់លូចំនួន ៣៥មាត់ ស្បៃរត់ ប្រវែង២,៤៥០ម៉ែត្រ បង្គោលចំនួន៨៧៥បង្គោល និងត្រីចំនួន ១៥kg ចំណែកឯជនល្មើស បានរត់គេចខ្លួនបាត់អស់។

ចំពោះឧបករណ៍នេសាទខុសច្បាស់ដែលប្រមូលបានទាំងអស់ បានធ្វើការដុតកម្ទេចចោល រីឯត្រីលែងចូលទៅក្នុង បឹងធម្មជាតិវិញ៕