(ភ្នំពេញ)៖ នាថ្ងៃទី២៥  ខែកុម្ភៈ ខាងមុខនេះ  អ្នកទាំងអស់គ្នាអាចមកដកយកបទពិសោធន៍ នៃមហោស្រពភាសា និងវប្បធម៌​អន្តរជាតិនៅកម្ពុជា លើកទី៣ ដែលបានរៀបចំដោយ អង្គការភាសា និងវប្បធម៌អន្តរជាតិកម្ពុជា (ILCO) ដោយមានកិច្ច​សហការ​ជាមួយនឹង សាលាអន្តរជាតិហ្សាម៉ាន់ និងវិទ្យាស្ថានសន្ទនាមេគង្គ ដោយក្នុងឱកាសនោះ ក៏មានស្តង់ចំនួន​៤៤ផ្សេងទៀត ក្នុងចំណោមប្រទេសទាំងអស់ សរុបចំនួន៤៥ប្រទេសផងដែរ។

ស្តង់នីមួយៗទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទស្សនា ទៅលើភាពខុសប្លែក គ្នា ព្រមទាំងមានព័ត៌មានច្បាស់លាស់ និងមានរចនាពណ៌ចម្រុះ  មានល្បែងកំសាន្ត ប្រកបដោយភាពច្នៃប្រឌិត និងម្ហូបអាហារ ដែលនឹងមានផ្តល់ជូនដោយឥតគិតថ្លៃ និងសម្រាប់លក់ជាច្រើនទៀត។ កម្មវិធីនេះនឹងប្រព្រឹត្តទៅ នៅអាគារA រួមជាមួយនឹង ភាពគួរឱ្យភ្ញាក់ផ្អើលផ្សេងៗទៀត នៅអាគារB នៃសាលមហោស្រពកោះពេជ្រ។

កាន់តែពិសេសនោះ មានទាំង របាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ  រួមទាំងចម្រៀង និងតន្ត្រីសព្វបែបយ៉ាង ដែលនឹង​ចូលមកធ្វើឱ្យអ្នកសប្បាយរីករាយពេញមួយថ្ងៃ ដែលនេះ គឺជាបទពិសោធន៍មួយ ដែលអ្នកមិនអាចរំលង និងបំភ្លេចមិនបាន​ក្នុងរយៈពេល ដ៏យូរអង្វែង។ អ្នកក៏ប្រហែលជាអាចរកឃើញនូវអ្វី ដែលអ្នកមិនទាន់បានស្គាល់ នៅពេលអ្នកទៅទស្សនា​ប្រទេសទាំងនោះ។

សូមចូលរួមទស្សនាទាំងអស់គ្នា ដើម្បីទទួលបាននូវបទពិសោធន៍ជាច្រើន ក្នុងព្រឹត្ដិការនោះ ជាមួយនឹងភាពល្អឥត​នៃការ​រៀបចំ គ្រប់បែបយ៉ាង ទាំង ភាសា វប្បធម៌ចម្រុះជាតិសាសន៍ អាហារមានរសជាតិឈ្ងុយឆ្ងាញ់ពិសា ប្លែកមាត់តែម្ដង និងចែករំលែកនូវបទពិសោធន៍ជាច្រើនមុខទៀត ៕