(ភ្នំពេញ)៖ លទ្ធផលអនុវត្តច្បាប់ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងនគរបាលអនុវត្តច្បាប់ចរាចរណ៍ បានត្រួតពិនិត្យអ្នកបើកបរលើសល្បឿន៖

* លើសល្បឿនកំណត់ចំនួន១៥៨នាក់
* ធ្វើការអប់រំ៦០នាក់ មានអ្នកបើកបររថយន្តតូច៥១នាក់ និងរថយន្តធំ៩នាក់
* ពិន័យ៩៨នាក់ ដែលជាអ្នកបើកបររថយន្តតូច៩៥នាក់ និងរថយន្តធំ៣នាក់

លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ បានអំពាវនាវឲ្យអ្នកបើកបរទាំងអស់ សូមបើកបរគោរពល្បឿនកំណត់៕