(ភ្នំពេញ)៖ ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាវេលាម៉ោង៨៖០០នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាមសេចក្តីជូនដំណឹងរបស់ព្រឹទ្ធសភា បានបញ្ជាក់ឲ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នឹងលើក​ឡើង​នូវ​របៀបវារៈ ចំនួន៣រួមមាន៖ ទី១, ពិនិត្យ និងសម្រេចលើសំណើររបស់សមាជិកព្រឹទ្ធសភា ស្នើសុំការប្រជុំ​ព្រឹទ្ធសភា​ជាវិសាមញ្ញា។ ទី២, ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៦ព្រឹទ្ធសភា សុំដាក់សេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពី «គណបក្សនយោបាយ» ​នៅក្នុងរបៀបវារៈប្រជុំវិសាមញ្ញាព្រឹទ្ធសភា នីតិកាលទី៣។ ទី៣៖ កំណត់កាលបរិច្ឆេទ និងរបៀបវារៈ ប្រជុំវិសាមញ្ញាព្រឹទ្ធសភានីតិកាលទី៣៕