(ព្រះវិហារ)៖ មន្ត្រីរាជការនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ជាច្រើនរូប​ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ បានស្ម័គ្រចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ ដែលរងគ្រោះថ្នាក់ផ្សេងៗ ជូនមន្ទីរពេទ្យ១៦មករា។

​ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហា ​លោក សំ លាងទ្រី បានថ្លែងឲ្យដឹងថា «ការចូលរួមក្នុងកិច្ចការ​សង្គមផ្សេងៗ ក្រៅពីការងារស្នូលជាភារកិច្ចរបស់យើងទាំងអស់គ្នា»

លោកបន្តថា កន្លងមកមន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានចូលរួមសាមគ្គីគ្នាចូលរួមក្នុងការងារ​មនុស្សធម៌​ កាងារសង្គមបានជាច្រើនលើ ​ជាក់ស្តែងថ្ងៃនេះ យើងបានរួមសហការគ្នាចូលរួមបរិច្ចាគ ឈាមសង្គ្រោះជីវិត​ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ដែលរងគ្រោះថ្នាក់ផ្សេងៗ​ ក្នុងន័យ (ឈាមមន្ត្រីរាជការខ្ញុំ​ ជួយប្រជាពលរដ្ឋរបស់ខ្ញុំ)៕