(ភ្នំពេញ)៖ សំបកកង់ ធន់ រឹងស្វិត ក្រលាកង់ជ្រៅ បត់បែនគ្រប់សា្ថនការដោយសុវត្ថិភាព មានវត្ដមានលើទីផ្សារកម្ពុជាហើយ ដែលមានសំបកកង់  BFGoodrich ជាសំបកកង់ ដែលពេញនិយមនៅសហរដ្ឋអាមេរិក ជាង១១៥ឆ្នំាមកហើយ ជាសំបកកង់រថយន្ដមួយប្រភេទ ដែលនឹងផ្ដល់ជូនអ្នកបើកបរ នូវភាពរំភើប ជាមួយនឹងសំបកកង់ពីរប្រភេទ គឺ BFGoodrich Advantage T/A® Drive and T/A® SUV ។

ចាប់តាំងពីឆ្នាំ១៨៩៦មក  BFGoodrich ត្រូវបានផលិតឡើងជាមួយនឹងការស្វែងយល់យ៉ាងយកចិត្ដទុកដាក់ ពីតម្រូវការរបស់អ្នកបើកបរ ដែលតែងតែបើកបរលើគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាពផ្លូវ។

ការផលិតសំបកកង់  BFGoodrich នេះកើតឡើង គឺពីការផ្ដើមចេញភាពស្រលាញ់ ការបើកបររបស់ផលិករ ដែលរកឃើញសំបកកង់ប្រភេទនេះជាលើកដំបូងដែល ហើយក្នុងនាមជាសំបកកង់ ដែលពេញនិយមជាងគេ នៅសហរដ្ឋអាមេរិក សំបកកង់ BFGoodrich ត្រូវបានគេទទួលស្គាល់ ថាជាសំបកកង់ដែលតែងតែបំពេញ បាននូវតម្រូវការ និងផ្ដល់នូវភាពរំភើប សម្រាប់អ្នកបើកបរ ។

ការបង្កើតឲ្យមាននូវប្រភេទសំបកកង់ BFGoodrich ឲ្យមាននៅក្នុងឧស្សាហ៍កម្ម កង់រថយន្ដបានផ្ដល់នូវប្រភេទ សំបកកង់ រថយន្ដដែលមានកេរ្ដិ៍ឈ្មោះ យ៉ាងល្បីល្បាញ សម្រាប់ប្រើប្រាស់នៅលើប្រភេទផ្លូវជាតិ ផ្លូវដែលមានឧបសគ្គច្រើនក្នុងការបើកបរ ព្រមទាំងសំបកកង់ដែលសាកសមបំផុត សម្រាប់ប្រើប្រាស់នៅលើទីលាន ប្រណាំងរថយន្ដផងដែរ។

លោក មីនហុក ឡូ នាយកគ្រប់គ្រងផ្នែកពាណិជ្ជកម្មនៃកម្ពុជា ឡាវ ភូមា និងហ្វីលីពិន នៃក្រុមហ៊ុម មីឈីលីន បានថ្លែងក្នុងពិធីសម្ពោធជាផ្លូវការ សំបកកង់  BFGoodrich នៅទីក្រុងភ្នំពេញ និងខេត្ដសៀបរាម កាលពីចុងសប្ដាហ៍ថ្មីៗនេះ ថា « សំបងកង់ BFGoodrich ត្រូវបានផលិតឡើងដោយបច្ចេកវិទ្យា ចុងក្រោយ ដែលបានធ្វើឲ្យសំបកកង់ ម៉ាកថ្មីនេះ ត្រូវបានគេទទួលស្គាល់ នៅក្នុង ឧស្សាហកម្មកង់រថយន្ដ ជាមួយនឹងសំបកកង់ពីរប្រភេទគឺ សំបកកង់ BFGoodrich Advantage T/A® Drive and T/A® SUV ដែលជាសំបកកង់រថយន្ដ ដែលតែងតែនាំលោកអ្នក​ជាមួយនឹងការបើកបរដោយគ្មានដែនកំណត់»

គួរបញ្ជាក់ផងដែរថា សំបកកង់រថយន្ដម៉ាក BFGoodrich​ advantage  T/A® ជាសំបកកង់រថយន្ដដែលផលិតឡើង ជាមួយនឹងជញ្ជាំងកង់យ៉ាងរឹងមាំ ងាយស្រួលក្នុងការបត់បែន ក្រលាកង់ជ្រៅ ដែលធ្វើឲ្យកង់មានភាពស្អិតជាប់ ជាមួយនឹងផ្លូវថ្នល់ មិនងាយសឹករិចរិលធន់គ្រប់សីតុណ្ហភាព ​និងអាចបើកបរបានគ្រប់កាលៈទេសៈ នៃស្ថានភាពផ្លូវ ព្រមទាំងផ្ដល់ នូវការបើកបររីករាយជាមួយ នឹងតម្លៃសមរម្យ នៅក្នុងទីផ្សារ ដែលសាកសមបំផុត ជាមួយនឹងរថយន្ដប្រភេទទេសចរណ៍ និងរថយន្ដបែបស្ព័រ។

ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈ អាសយដ្ឋានអ៊ីម៉ែល កញ្ញា ឡុង មល្លិកា ៖ mailto:[email protected]