​(ភ្នំពេញ)៖  លោក​អេង ខេង​ ដែលមានជំងឺ​មហារីកមាត់​បានចេញដំណើរ​ទៅប្រទេសព្យាបាល​នៅប្រទេស​អូស្រ្តាលីហើយ ​កាលពីល្ងាចថ្ងៃទី២៣​កុម្ភៈ ឆ្នាំ២០១៧ ក្រោយពីទទួលបាន​ការចូលរួម​ឧបត្ថម្ភ ២៥,០០០​ដុល្លារ​ពីក្រុមហ៊ុនខ្មែរ​ប៊ែវើរីជីស លីមីតធីត ដែលផលិតស្រាបៀរកម្ពុជា។

ការធ្វើដំណើរ​ទៅព្យាបាលនៅប្រទេស​អូស្រ្តាលីនេះ​ក៏មានការ​អមដំណើរ ដោយគ្រូពេទ្យជំនាញ​ពីរនាក់ និងប្អូនថ្លៃស្រី​របស់លោក​ដែលនឹងជួយមើលថែរក្សាលោក នៅប្រទេស​អូស្រ្តាលី ពេលលោក​​សម្រាក​ក្រោយពីការវះកាត់ផងដែរ។

លោក​បណ្ឌិត​អ៊ឹម សុធារិទ្ធ នាយកផ្នែកទំនាក់ទំនង​ក្រុមហ៊ុន​ខ្មែរ ប៊ែវើរីជីស លីមីតធីត​បានថ្លែងថា «ក្រុមហ៊ុន​ជូនពរ​ឲ្យការវះកាត់​មាត់ របស់លោក អេង ខេង ទទួល​បានជោគជ័យ និងធ្វើដំ​ណើរ​ត្រលប់មកកម្ពុជាវិញ​ប្រកបដោយសុវត្ថិភាព»