(ភ្នំពេញ)៖ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ខាងមុខនេះ គណបក្សសង្រ្គោះជាតិ នឹងធ្វើសមាជវិសាមញ្ញគណបក្សដើម្បីជ្រើសតាំងប្រធាន និងអនុប្រធានថ្មី នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CNRP ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច។
នៅក្នុងសេចក្តីប្រកាសនេះបានឲ្យដឹងថា សមាជវិសាមញ្ញគណបក្សនេះនឹងធ្វើឡើងនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ វេលាម៉ោង៨ព្រឹកដោយមានរបៀបវារៈចំនួន៣៖
ទី១៖ អបអរសាទរបញ្ជីបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ/សង្កាត់ របស់គណបក្សសង្រ្គោះជាតិ
ទី២៖ បោះឆ្នោតជ្រើសតាំងប្រធាន និងអនុប្រធានគណបក្ស
ទី៣៖ ពិភាក្សា និងអនុម័តសារនយោបាយគណបក្ស សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់៕