(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ សម្រេចផ្លាស់ប្តូរប្រធានរដ្ឋបាលព្រៃឈើ នេះបើយោងតាមព្រះរាជក្រឹត្យដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅយប់ថ្ងៃសុក្រនេះ។
ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានឱ្យដឹងថា ព្រះមហាក្សត្របានសម្រេចតែងតាំង លោក អ៊ុង សំអាត ជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើជំនួស លោក ឆេង គឹមស៊ុន ដែលត្រូវបានផ្លាស់ទៅកាន់តំណែងជា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទវិញ។
ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ៖