(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងក្រសួងការពារជាតិ តំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះ និងការបញ្ចប់សង្គ្រាមស៉ីវិលនៅកម្ពុជា​ ហៅកាត់ថា «វិមានឈ្នះឈ្នះ» រយៈពេល១ឆ្នាំ ដែលរៀបចំឡើងនៅតំបន់អភិវឌ្ឍន៍ លី យ៉ុងផាត់ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីថ្នាក់ដឹកនាំក្រសួងការពារជាតិ មន្រ្តីជាន់ខ្ពស់យោធា ថ្នាក់ដឹកនាំតាមក្រសួង ស្ថាប័ននានា ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងរាជធានីភ្នំពេញ។

ក្រៅតែពីការប្រជុំបូកសរុបនេះ ក៏មានកម្មវិធីមួយចំនួនទៀត ត្រូវរៀបចំក្នុងឱកាសនេះ៕