(សៀមរាប)៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលថៃ ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឲ្យ កាន់តែរឹងមាំប្រកប​ដោយចីរភាព សម្រាប់គុណប្រយោជន៍ដល់ស្ថាប័ន និងប្រទេសទាំងពីរ។

ការប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរនេះ ធ្វើឡើងក្នុងកិច្ចប្រជុំទ្វេភាគី រវាងធនាគារ​ជាតិនៃកម្ពុជា​​ និងធនាគារកណ្ដាលថៃ ក្រោមការចូលរួមពីសំណាក់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Veerathai Santiprabhob ទេសាភិបាលធនាគារកណ្ដាលថៃ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលប្រព្រឹត្តឡើងនៅ ក្នុង​​ខេត្ត​សៀមរាប។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពង្រឹងចំណងសាមគ្គីភាព ភាតរភាព មេត្រីភាព និងកិច្ចសហប្រតិបត្តិការល្អជា ប្រពៃណីរវាងធនាគារ​ជាតិនៃកម្ពុជា និងធនាគារកណ្ដាលថៃ។ គណៈប្រតិភូនៃធនាគារកណ្ដាលទាំងពីរ បានផ្លាស់ប្ដូរយោលបល់ពីស្ថានភាពមីក្រូ​សេដ្ឋ​កិច្ច ការអភិវឌ្ឍ និងបញ្ហា ប្រឈមនៅក្នុងវិស័យធនាគារ និងការងារអាទិភាពសំខាន់ៗ ក្នុងការសហការនៅក្នុងឆ្នាំ២០១៧ និង​ពេលអនាគត។

ធនាគារជាតិ និងធនាគារកណ្ដាលថៃ បានឯកភាពបន្ដផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមក ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ល្អៗ ក្នុង​ការ​អភិវឌ្ឍវិស័យធនាគារ លើសពីនេះធនាគារកណ្ដាលថៃបានឯកភាពលើការបន្ដរួមចំណែកកសាងធនធានមនុស្ស សម្រាប់​ធនាគារជាតិនៃកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ Secondment ចំពោះការត្រួតពិនិត្យ ធនាគារ គោលនយោលបាយរូបិ​យ​វត្ថុ និងការងារសំខាន់ៗផ្សេងទៀត៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជាទាំងស្រុង៖