(កំពង់ធំ)​៖ លោក គង់ វិមាន ប្រធានក្រុមការចុះជួយឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចូលរួមជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី មកពីគណបក្សសង្គ្រោះជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច នៅភូមិអន្លងក្រាញ់ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ប្រមាណ​៦៩​នាក់​។

​លោក គង់ វិមាន បានលើកឡើងពីលក្ខន្តិកៈបទបញ្ជាផ្ទៃក្នុង ឲ្យសមាជិកបានដឹង ដោយគណបក្សប្រជាជនកម្ពុជា មានវិន័យត្រឹមត្រូវ និងមានប្រជាធិបតេយ្យទូលំទូលាយ ចាប់ពីថ្នាក់រហូតដល់ថ្នាក់ក្រោម ដោយអនុវត្តជាសមូហភាពដឹកនាំ ម្នាក់ៗមានភាពទទួលខុសត្រូវ និងមានការឯកភាពផ្ទៃក្នុងគណបក្ស ចេះជួយគ្នាទៅវិញ​ទៅមក​។

លោកបានបន្តទៀតថា គណបក្សផ្សេងៗ អាចមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាបាន ក៏ប៉ុន្តែមិនអាចគណបក្សប្រជាជនកម្ពុជា ទៅរួមរស់ជាមួយគណបក្សដទៃបាននោះទេ នេះជាការបញ្ជាក់ឲ្យឃើញថា គណបក្សប្រជាជនកម្ពុជា គឺរួមរស់ជាមួយប្រជាជន សុខទុក្ខជាមួយប្រជាជន។​ ក្នុងនោះដែរ លោកក៏បានបញ្ជាក់ពីធនាគារមីក្រូហិរញ្ញវត្ថុឯកជនទាំងអស់ មិនមែនជារបស់រដ្ឋនោះទេ សូមយល់ឲ្យច្បាស់ កុំចេះតែជឿលើពាក្យជនអគតិមួយចំនួន ដែលចេះតែបមភ្លើសការពិត​។

ចុងក្រោយ លោកបានផ្តាំផ្ញើដល់សមាជិកថ្មី ត្រូវខិតតខំគៀងគរដល់សមាជិកដទៃទៀត ដែលមិនទាន់បានចូលឲ្យមកចូលរួមជាមួយគណបក្ស ចំពោះសមជិកចាស់ មិនត្រូវលាបពណ៌គ្នាទៅវិញទៅមក ដោយមានការរើសអើងនោះទេ ត្រូវខិតខំពង្រឹងរបៀបរបបធ្វើការងារ​ ឲ្យបានជាប់លាប់៕