(ចិន)៖ លោក កែ ប៊ុនខៀង បានបន្តដឹកនាំគណៈប្រតិភូយុវជនកម្ពុជា ទស្សនាមជ្ឈមណ្ឌលពាណិជ្ជករវ័យក្មេង Maker Dream Work នៅក្នុងទីក្រុងស៊ីឈាន់ ប្រទសចិន នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ គណៈប្រតិភូបានសិក្សាដកស្រង់បទពិសោធន៍ល្អៗជាច្រើន ពីដំណើរទស្សនកិច្ចដ៏មានសារ:សំខាន់នេះ។

លោកប្រធានគណ:ប្រតិភូ បានសម្ដែងនូវការកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះគំនិតច្នៃប្រឌិត និងភាពរីកចំរើនឥតឈប់ឈររបស់ក្រុមហ៊ុន ដែលបង្កើតឡើងដោយ យុវពាណិជ្ជករវ័យក្មេង ក្នុងការបំរើសេវាកម្មលើមុខជំនាញផ្សេងៗដល់អតិថិជន ជាពិសេសការបង្កើតបច្ចេកវិទ្យាថ្មី សំរាប់ប្រជាជនចិន៕