(ស្ទឹងត្រែង)៖ ​លោកឧត្តមសេនីយ៍ត្រី​ អៀវ វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង ចាត់ឲ្យមន្ដ្រីក្រោមឱវាទ ដែលដឹកនាំដោយ លោកវរសេនីយ៍ត្រី ព្រំ វណ្ណៈ នាំយកអំណោយទៅផ្ដល់ជូនពលរដ្ឋមួយគ្រួសារ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះ។

គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះនេះ ជាស្ដ្រីមេម៉ាយឈ្មោះ នូក តែ អាយុ៣៣ឆ្នាំ មានកូន៣នាក់​ ក្នុងបន្ទុក រស់នៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង។

អំណោយរបស់លោកមេបញ្ជាការកងរាជអាវុធហត្ថរួមមាន៖ អង្ករ ​១បាវ, មីម៉ាម៉ា ៧កេះ,​ ត្រី​ខ ​៣​យួរ, ប្រេងឆា ១​ដប, ខ្ទឹម​ស កន្លះគីឡូក្រាម, អំបិល​ម៉ដ្ឋ ​១​បាវតូច, ទឹកត្រី ​១យួរ, ទឹកស៊ីអ៊ីវ​ ១​យួរ, ទឹកម្ទេស ​២​យួរ, ស្កសរ ​២គីឡូក្រាម, ប៊ីចេង ​៣​កញ្ចប់,​ សាប៊ូរម្សៅ ​៥​កញ្ចប់, ប្រេងកូទ្បា ​៣​ដប និងថវិកាចំនួន ៤០​ម៉ឺនរៀលផងដែរ៕