(បន្ទាយមានជ័យ)៖ មន្រ្តីសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ស៊ាន ស៉ីណាត ប្រធានសាខា សហការជាមួយមន្រ្តីគយច្រកទ្វារ នៅព្រលប់ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៧នេះ បានបន្តយុទ្ធនាការ ត្រួតពិនិត្យបន្លែ និងផ្លែឈើ ដែលនាំចេញមកពីថៃ ដើម្បីស្វែងរកសារធាតុគីមី នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

លោក ហុង លៀង អនុប្រធានសាខាទទួលបន្ទុកការិយាល័យប្រមូលចំណូល និងទីផ្សារ បានបញ្ជាក់ថា នៅពេលយើង ត្រួតពិនិត្យនោះ គឺរកមិនឃើញសារធាតុគីមីនោះទេ។

ដោយឡែកលោក ឈុន ពិសិដ្ឋ ប្រធានប៉ុស្តិច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានថ្លែងថា ដើម្បីលើកកម្ពស់ ពីសុវត្ថិភាពចំណី អាហារ និងសុខភាពប្រជាពលរដ្ឋនោះ មន្រ្តីរបស់លោក សហការជាមួយមន្រ្តីសាខាកាំកុងត្រូល នឹងបន្តយុទ្ធនាការនេះ ជាបន្តបន្ទាប់ទៀត។

លោក ហុង លៀង ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងជាពិសេសអាជីវករ សូមកុំយកបន្លែ ផ្លែឈើនិងទំនិញដែលខូច គុណភាព និងហួសកាលបរិច្ឆេទ យកមកលក់បន្តទៀត៕