(រតនគិរី)៖ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ បានចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញករណីអ្នកសារព័ត៌មាន ជួបគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តរតនគិរី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ ដោយក្រសួងអះអាងថា ករណីគ្រោះថ្នាក់នោះ ខ្លួនមិនបានរកឃើញភស្តុតាងណាមួយ ដែលចាត់ទុកថា ជាករណីប៉ុនប៉ងមនុស្សឃាតលើអ្នកសារព័ត៌មានឡើយ គឺជាករណីគ្រោះថ្នាក់ចរាចរណ៍ពិតប្រាកដ។

ការចេញមកប្រកាស របស់ក្រសួងយ៉ាងដូច្នេះ ធ្វើឡើងដើម្បីឆ្លើយតប នៅសំណូមពររបស់ក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ដែលសុំឲ្យមានការអន្តរាគមន៍ លើករណីអ្នកព័ត៌មាន ជួបគ្រោះថ្នាក់ចរាចរណ៍នៅ ខេត្តរតនគិរី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលមានការលើកឡើងថា ករណីគ្រោះថ្នាក់នេះ ជាករណីប៉ុនប៉ងមនុស្សឃាត។ ប៉ុន្តែក្រសួងព័ត៌មាន បានបង្កើតគណៈកម្មការ ចំពោះកិច្ចមួយ ដែលដឹកនាំដោយលោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការ ចុះស្រាវជ្រាវរកការពិត នៅកន្លែងកើតហេតុ នឹងបានរកឃើញថា ករណីគ្រោះថ្នាក់ចរាចរណ៍នោះ គឺជាករណីគ្រោះថ្នាក់ចរាចរណ៍ពិតប្រាកដ មិនជាករណីប៉ុនប៉ងធ្វើឃាតឡើយ៕

សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖