(ភ្នំពេញ)៖ ផ្ទះវីឡាកូនកាត់ម៉ូតថ្មី «រ័ត្ថិកា» ស្ថិតនៅគម្រោង អ័រគីដេវីឡា ដឹប៊ូតានិចស៊ីធី មានក្នុងផ្នែក ដឹហ្រ្គីនឺរី ដែលមានប្រភេទ​ផ្ទះ​ផ្សេងៗជាច្រើនផងដែរ ដោយផ្ទះប្រភេទនេះ មានបន្ទប់គេង ៣, បន្ទប់ទឹក ៣, ជាមួយចំណតឡានបាន២ គ្រឿងផងដែរ ដែលសាកសមនឹងគ្រួសារសម័យថ្មី ដែលចង់បង្កើតគ្រួសារមួយ ជាមួយលំនៅឋានផ្ទាល់ខ្លួន ព្រមទាំង​បរិយាកាសដង​ទន្លេសាប និងធម្មជាតិប៊ូតានិច ដែលធ្លាប់មាននៅកម្ពុជា។

សូមបញ្ជាក់ផងដែរថា ផ្ទះវីឡាកូនកាត់ «រ័ត្ថិកា» នេះ មានចាប់ពី ៩៣,៨៨៨ដុល្លារឡើងទៅ ដោយការបង់ប្រាក់ លោកអ្នកអាចបង់ត្រឹម ១,១៧០ដុល្លារក្នុង១ខែប៉ុណ្ណោះ មិនចាំបាច់មានប្រាក់កក់ និងមិនគិតការប្រាក់ឡើយ ហើយលោកអ្នកនៅមានជំរើសជាច្រើនទៀតផងដែរ។

គម្រោង អ័រគីដេវីឡា ដឹប៊ូតានិចស៊ីធី នេះ គឺស្ថិតនៅសង្កាត់ជ្រោយចង្វារ ផ្លូវជាតិលេខ៦អា បន្ទាប់ពីស្ពានទី១ ក្នុងផ្ទៃដីជាង១៤០ហិចតា ដែលបានសម្ពោធបើកលក់ជាផ្លូវការ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦មកនេះ ដែលមានអតិថិជនជាច្រើនបានផ្តល់ការគាំទ្រ និងជឿទុកចិត្តជាវពីក្រុមហ៊ុន អ័រគីដេវីឡា។  

ដូច្នេះ តើលោកអ្នកនៅរង់ចាំអីទៀត? ចំនួនផ្ទះប្រភេទនេះ មានកំណត់ និងកំពុងមានអតិថិជនជាច្រើន បានជាវ និងកំពុងមកកាន់ការិយាល័យលក់របស់ក្រុមហ៊ុន នៅផ្លូវជាតិលេខ៦A បន្ទាប់ពីស្ពានទី១។
សម្រាប់ព័ត៌មានបន្ថែម៖ 061 388 388 / 085 388 388 / 095 388 388