(ភ្នំពេញ)៖ តោះនាំគ្នាទៅចូលរួម Party at the Pool Vol. 6 នៅ Cloud9 Skybar ម្តងទៀត ដែលប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី១១ ក្នុងខែមិនានេះ ។  ចង់ដឹងថា Party at the Pool Vol. 6 នៅសណ្ឋាគារ សាន់អ៊ែនមូនលើកនេះ មានកម្មវិធីនិងប្រូម៉ូសិនអ្វីខ្លះ?

តើអ្នកទាំងអស់គ្នាបានរៀបចំហើយឬនៅ? សម្រាប់ Party at Pool Vol. 6 ដែលនឹងមានការចូលរួមសហការជាមួយនឹងស្រាបៀរ SAN MIGUEL LIGHT ក៏ដូចជាក្នុងឱកាសអបអរសាទរក្នុងទិវាសិទ្ធិនារីផងដែរ ពិសេស សូមកុំភ្លេចយកសំលៀកបំពាក់ហែលទឹកមកជាមួយផង ក្នុងកម្មវិធីសប្បាយៗជាមួយស្រាបៀរ SAN MIGUEL LIGHT ។

នៅចាំអីទៀត តម្លៃសំបុត្រត្រឹមតែ៧ដុល្លារ ក្នុងម្នាក់ ហើយលោកអ្នក អាចដូរបានស្រាបៀរ SAN MIGUEL LIGHT ចំនួន១ដប ពិសេសចំពោះសុភាពនារីវិញអាចដូរបាន ស្រាបៀរ SAN MIGUEL LIGHT ចំនួន២ដប ឯណោះ។

ជាងនេះទៅទៀត លោកអ្នក បានចូលរូមហែលទឹកកំសាន្ត ហើយថែមទាំងអាចចូលរួមរាំលេង សប្បាយលាយឡំជាមួយនឹង តន្ត្រីកន្រ្តាក់អារម្មណ៏របស់ DJ SNOW Yផងដែរ។បន្ថែមពីនេះទៅទៀតលោកអ្នកក៏ អាចកុម៉្មង់មុខម្ហូបសាច់អាំង ជាច្រើនជំរើស ដែលរៀបចំដាក់តាំងបង្ហាញ ទៅតាមបែបអាស៊ី និងអ៊ឺរ៉ុប។

កុំភ្លេចណា ! ចាំជួបគ្នានៅ CLOUD9 Skybar ទាំងអស់គ្នា៕

សម្រាប់ព័ត៌មានបន្ថែម និងការកក់សំបុត្រ សូមទំនាក់ទំនងមកលេខទូរស័ព្ទ៖ 023 961 888 / 085 962 962
សូមចុច like ក្នុង SUN & MOON facebookpage: www.facebook.com/sunandmoonhotel/
http://www.sunandmoonhotel.com/experiences/eat-drink/cloud-9-skybar.html