(ភ្នំពេញ)៖ Jaguar ជាម៉ាករថយន្ដដ៏ល្បីល្បាញដាច់គេពីចក្រភពអង់គ្លេស ក្នុងការផលិតរថយន្ដសេរ៊ីទំនើបៗ ជាច្រើនម៉ូដែល ជាក់ស្ដែងដូចជាម៉ូដែល Jaguar F-TYPE នេះអញ្ចឹង បើយើងក្រឡេកមើលតែមួយភ្លែត យើងប្រាកដជាស្រលាញ់វាភ្លាម ជាមួយនឹងរាងរបស់វាឡូយទាន់សម័យដូចរថយន្តប្រណាំង និងមានភាពទាក់ទាញបំផុត ពិសេសកំពុងតែទទួលបាន ការចាប់អារម្មណ៍ខ្ពស់ នៅកម្ពុជាផងដែរ។

បើសម្រាប់អ្នកដែលចូលចិត្តរថយន្ដស្ព័រវិញ គឺគ្មានចំនុចណាទាស់ភ្នែករបស់ពួកគាត់ទេ លើសពីនេះវាមានសំឡេង គ្រហឹមយ៉ាងរំភើបរណ្តំចិត្ត។ម៉ូដែល Jaguar F-TYPE នេះមិនត្រឹមតែប្រណិតទេ ថែមទាំងមានកម្លាំងខ្លាំង ដែលតម្រូវចិត្តទៅ​នឹងអ្នកស្រឡាញ់រថយន្តស្ព័រ គឺមានសន្ទុះខ្លាំង ល្បឿនលឿន ដែលញ៉ូចទៅតាមការជាន់របស់ម្ចាស់បើកបរ ជាមួយនឹងជម្រើស​ជាកម្លាំងម៉ាស៊ីន V6 និង V8។

រថយន្ដបែបស្ព័រមួយនេះ នឹងផ្ដល់នូវបទពិសោធន៍ថ្មី សម្រាប់អតិថិជនកម្ពុជា ជាមួយនឹងបច្ចេកវិទ្យាថ្មីៗ ដូចជា ប្រព័ន្ធ ADW (All Drive Wheel) ឈានមុខគេ  ប្រព័ន្ធព័ត៌មានវិទ្យា InControl Touch, Audio System ពីចក្រភពអង់គ្លេសម៉ាក Merridian និងប្រព័ន្ធការពារសុវត្ថិភាពជាច្រើនទៀត ដែលផ្ដល់ទំនុកចិត្តខ្ពស់បំផុត។សម្រាប់តម្លៃដាក់លក់នៅប្រទេស​កម្ពុជា ក្នុងតម្លៃចាប់ពី ១៩៩,០០០ដុល្លារ ។

ព័ត៌មានលម្អិតពីរថយន្តប្រណិត Jaguar និង Land Rover នៅមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
សូមទំនាក់ទំនង៖  023 888-811 / 070 999-111 | http://www.jaguarcambodia.com
ទំព័រ Facebook ផ្លូវការ៖ Jaguar Cambodia
ទំព័រ Instagram ផ្លូវការ៖ @JaguarCambodia
វីដេអូ៖ https://www.youtube.com/watch?v=ottHn9GrJgg&list=PLhSr9HMRx2LOkba1g9v07Kw95LYP0aRnO