(ភ្នំពេញ)៖ ស្រាបៀរ លីអូ បានប្រគល់រង្វាន់ដ៏អស្ចារ្យជាចំណងដៃសុភមង្គលជូនដល់គូស្វាមីភរិយាថ្មីចំនួនគ គូ ដែលបាន​ឈ្នះរង្វាន់​ធំ​ពីកម្មវិធីចំណងដៃសុភមង្គលអាពាហ៍ពិពាហ៍ របស់ស្រាបៀរ លីអូ នៅស្ថានីយទូរទស្សន៍ MyTV នៅថ្ងៃទី២៦កុម្ភៈ ម្សិលមិញនេះ។

លោក ដាង ធង និងភរិយា នៅ កញ្ញា  និងអ្នកនាង មកពីខេត្តកោះកុង ដែលបានឈ្នះរង្វាន់ប្រាក់សុទ្ធ១ម៉ឺនដុល្លារ ខណៈដែល​៣គូផ្សេងទៀត បានឈ្នះរង្វាន់បន្តោងខ្សែកផ្លាទីនដាំពេជ្រ ១គូ ១បន្តោង។

អ្នកនាង នៅ កញ្ញា បានឲ្យដឹងថា «ពួកយើងពិតជាសប្បាយចិត្ត និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឮគេប្រកាសឈ្មោះ​របស់ខ្លួនក្នុងកម្មវិធីចាប់ឆ្នោតផ្សងសំណាងនៅថ្ងៃទី១៩ កុម្ភៈ ហើយនេះជារង្វាន់ ដ៏អស្ចារ្យសម្រាប់ពួកយើង» ។

លោក ព្រាប សុវណ្ណ នាយកគ្រប់គ្រងផ្នែកទីផ្សាររបស់ក្រុមហ៊ុន ស្រាបៀរ លីអូបានថ្លែងក្នុងកម្មវិធីប្រគល់រង្វាន់នៅស្ថានីយ ទូរទស្សន៍ MyTV នាពេលកន្លងមកនេះថា «ជារៀងរាល់ឆ្នាំ ស្រាបៀរ លីអូ តែងតែមាន កម្មវិធីផ្តល់ចំណង​ដៃសុភមង្គល​ជូនដល់ម្ចាស់មង្គលការជានិច្ច ដើម្បីជាការថ្លែង អំណរគុណដល់អតិថិជនរបស់ខ្លួនដែលបានជ្រើសរើសយកស្រាបៀរ លីអូ សម្រាប់ថ្ងៃមង្គលរបស់ពួកគេ និងដើម្បីញ៉ាំងឲ្យកម្មវិធីមង្គលការកាន់តែសប្បាយរីករាយ»

នេះជាលើកទី១ សម្រាប់កម្មវិធីចាប់ឆ្នោតផ្សងសំណាងផ្តល់ចំណងដៃសុភមង្គល អាពាហ៍ពិពាហ៍ឆ្នាំ២០១៧ នេះ ដោយនៅ​សល់ការចាប់រង្វាន់ចំនួនពីរលើកទៀត ហើយ វគ្គផ្តាច់ព្រ័ត្រ គឺមានរង្វាន់រថយន្ត Mazda ២ ចំនួន១រង្វាន់ផងដែរ។ ដូច្នេះ សូមជាវ ស្រាបៀរ លីអូ សម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍របស់លោកអ្នក ពីព្រោះ នៅមានរង្វាន់រថយន្ត Mazda ប្រាក់សុទ្ធ១ម៉ឺនដុល្លារ និងរង្វាន់ បន្តោងខ្សែកផ្លាទីនដាំពេជ្រ ជាច្រើនរង្វាន់ទៀតកំពុងរង់ចាំលោកអ្នក។

ស្រាបៀរលីអូ ជាស្រាបៀរដ៏ល្អ និងស័ក្តិសមបំផុតសម្រាប់ពិធីអាពាហ៍ពិពាហ៍។ ដូច្នេះ សូមកុំភ្លេចជាវស្រាបៀរ លីអូ សម្រាប់ថ្ងៃ​ពិសេសរបស់លោកអ្នក ដើម្បីទទួលបាន ចំណងដៃសុភមង្គលអាពាហ៍ពិពាហ៍ដ៏អស្ចារ្យពីស្រាបៀរ លីអូ ។

ស្រាបៀរ លីអូ ភាពអស្ចារ្យអាចកើតមានឡើងគ្រប់ពេល!