(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាប់ផ្តើមរៀបចំ សន្និបាតប្រចាំឆ្នាំ២០១៧ របស់ខ្លួន ដើម្បីបូកសរុបការងារឆ្នាំ២០១៦ និងលើកទិសដៅបន្តសម្រាប់ការអនុវត្ត​នៅឆ្នាំ​២០១៧នេះ។

ពិធីបើកសន្និបាតនេះ ត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមអធិបតី លោកទេសរដ្ឋមន្រ្តី ប្រាក់​ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ឯកអគ្គរាជទូត តំណាងអចិន្រ្តៃយ៍ និងអគ្គកុងស៊ុលរបស់កម្ពុជានានា៕